Connect with us

មួយម៉ាត់យ៉ាងខ្លីរបស់ Lizzie ផ្ញើជូនអ្នកដែលហៅនាងថា មុខអាក្រក់ដូចបិសាច

កើតមកមានរូបរាង និងមុខមាត់ខុសគេមែន តែ Lizzie គឺជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ក្នុងសង្គម

សង្គម៖ កើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៨៩ Lizzie Velásquez បានចាប់កំណើតឡើងនៅក្នុងរដ្ឋតិចសាស់ជាមួយជំងឺម្យ៉ាងដែលធ្វើឱ្យនាងមិនអាចឡើងទម្ងន់ និងមុខចាស់ជាងវ័យ ដូចនេះនាងត្រូវបរិភោគអាហារដែលមានកាឡូរីខ្ពស់ដើម្បីរក្សាថាមពលក្នុងរាងកាយ។ Lizzie ដែលមានទម្ងន់ត្រឹម២៩គីឡូក្រាមថែមទាំងពិការភ្នែកស្តាំផងនោះត្រូវបានមនុស្សជាច្រើនរើសអើងជាខ្លាំង ប៉ុន្តែសំណាងត្រង់ថានាងមានឪពុកម្តាយដែលចាំជួយលើកទឹកចិត្ត និងនៅក្បែរផ្តល់ក្តីស្រលាញ់ដល់នាងជានិច្ច។

គួររំឮកដែរថា កាលនៅជាសិស្ស Lizzie គឺជាអ្នកនិពន្ធ ជាអ្នកថតរូបសម្រាប់សៀវភៅប្រចាំឆ្នាំ និងបានចូលរួមក្នុងក្រុមអុ្នកលើកទឹកចិត្តទៀតផង នាងបានបន្ថែមទៀតថាមតិមិនល្អដែលនាងបានឃើញនៅលើបណ្តាញសង្គមបានធ្វើឱ្យនាងមានអារម្មណ៍ឈឺចាប់ជាខ្លាំង ទីបំផុតនាងក៏និពន្ធសៀវភៅដើម្បីជំរុញទឹកចិត្តដល់ខ្លួនឯងក៏ដូចជាមនុស្សដែលកំពុងជាប់គាំងបញ្ហាក្នុងជីវិត។

ទោះបីជាកើតមកមានរូបរាងមុខមាត់ខុសគេមែនពិត តែ Lizzie គឺជាស្ត្រីរឹងមាំម្នាក់ដែលបច្ចុប្បន្ននាងក៏ជាវាគ្មិនដ៏មានឥទ្ធិពលម្នាក់ដែលបានបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកចំពោះច្បាប់ប្រឆាំងនឹងការរើសអើងផងដែរ។ Lizzie បាននិយាយនៅក្នុងកម្មវិធី TEDx talk ថា”ជម្រើសប្រសើរបំផុតក្នុងការឆ្លើយតបទៅនឹងអ្នកដែលធ្លាប់ហៅខ្ញុំថាបិសាច គឺខ្ញុំត្រូវធ្វើឱ្យជីវិតខ្លួនឯងប្រសើរបំផុត”៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម