សម្លៀកបំពាក់របស់ កញ្ញា សុខ ពិសី ពិតជាមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ថ្ងៃឆ្លងឆ្នាំ
អ្នកណាមិនលង់ បើ Idol សំណព្វចិត្តស្អាតយ៉ាងនេះ
ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម “សាន់ដេ” កញ្ញា សុខ ពិសី បានធ្វើឱ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍ ចំពោះកញ្ញានៅថ្ងៃឆ្លងឆ្នាំ នៅក្នុងការប្រគំតន្ត្រី GANZBERG Uber Countdown Festival 2020 ដែលនៅថ្ងៃនោះ កញ្ញា សុខ ពិសី បានបង្ហាញឈុតសម្លៀកបំពាក់ពណ៌មាស មួយឈុត ធ្វើឱ្យប្រិយមិត្តសរសើរថាពិតជាស្អាត សាកសមនិងសម្រស់របស់គាត់តែម្តង។
ក្រោយពេល កញ្ញា សុខ ពិសី ច្រៀងចប់ភ្លាមក៏ឃើញមានហ្វេនជាច្រើនរង់ចាំថតរូបជាមួយកញ្ញា វាពិតជាពិសេសខ្លាំងណាស់សម្រាប់កញ្ញា សុខ ពិសី ទោះជាទៅដល់ទីណាក៏ដោយ មិនដែលថាអត់មានហ្វេនគាំទ្រនោះទេ ព្រោះតារាចម្រៀងរូបនេះគឺជា Idol របស់មិត្តយុវវ័យ។ កញ្ញា សុខ ពិសី ក៏ទើបតែចេញនៅបទចម្រៀងបែបមនោសញ្ចេតនាមួយចំនួនដែលទាក់ទងជាមួយអារម្មណ៍យុវវ៍យ ដូចជាបទ៖ “អារម្មណ៍ឆ្កួត” បទ“នឹកបងស្ទើរដាច់ខ្យល់ ” និង បទ “ពិបាកចិត្តគ្មានអ្នកលួង” ទាំងអស់នេះសុទ្ធសឹងជាបទចម្រៀងដែលទទួលបានការគាំទ្រកាលពីឆ្នាំ២០១៩ សម្រាប់ឆ្នាំ២០២០នេះវិញ កញ្ញា សុខ ពិសី ក៏ត្រៀមបង្ហាញបទចម្រៀងថ្មីរបស់ខ្លួនផងដែរ ព្រោះនេះជាការសំណូមពររបស់អ្នកគាំទ្រ។
កាលពីម្សិលមិញជាថ្ងៃចូលចឆ្នាំសកល កញ្ញា សុខ ពិសី បានបង្ហាញឈុតសម្លៀកបំពាក់ពណ៌មាសបែបសិចស៊ី ធ្វើឱ្យមានហ្វេនជាច្រើនចាប់ចិត្តលួចស្រឡាញ់ នៅសម្រស់របស់គាត់ ថាកញ្ញា មានវ័យច្រើនបន្តិចមែន ប៉ុន្តែគាត់អាចរក្សាសម្រស់របស់គាត់ឱ្យនៅតែស្រស់ស្អាតដដែល។
រឿងមួយដែលប្រិយមិត្តចង់ដឹងគឺថ្ងៃពិសេសរបស់គាត់ ថាតើកញ្ញា សុខ ពិសី នឹងចូលរោងការនៅថ្ងៃណា? ជាយ៉ាងណាក៏មិនទាន់មានការបញ្ជាក់ពីកញ្ញានៅឡើយនោះទេ ព្រោះដូចធ្លាប់ដែលបានឃើញរួចមកហើយ សព្វថ្ងៃនេះកញ្ញាក៏កំពុងតែមានភាពមមាញឹកជាមួយសិល្បៈ ក៏ដូចជាជាប់រវល់ថតស្ពតឱ្យក្រុមហ៊ុនធំមួយនៅប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍