ឈឺរហូតដល់ដាក់អុកស៊ីហ្សែនទៅហើយ ចោមចាន់ នៅប្រឹងក្រោកផាត់មុខដោយសារខ្លាចសង្សារខ្លួនឃើញសម្រស់ពិត
ធ្វើអ៊ីចឹងបានទៀត!
ភ្នំពេញ៖ ចោមចាន់ ដែលមនុស្សជាច្រើនបានស្គាល់ថាជាបងស្រីរបស់តារាសម្តែងស្រីស៊ិចស៊ី ដេនី ក្វាន់ ត្រូវបានវេបសាយសារព័ត៌មានវៀតណាមចុះផ្សាយដោយសាររូបភាពប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមក្នុ្ងសភាពឈឺរហូតដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យដាក់អុកស៊ីហ្សែនទៅហើយ បែរជាសុខចិត្តក្រោកឡើងដើម្បីតុបតែងមុខយ៉ាងក្រាស់ក្រោយឮដំណឹងថាមិត្តប្រុសនាងនឹងទៅសួរសុខទុកនៅមន្ទីរពេទ្យ។
ការតុបតែងមុខរបស់នាងមិនមែនគ្រាន់តែផាត់មុខស្តើងៗប៉ុណ្ណោះទេ ពោលគឺអាចនឹងចូលរួមកម្មវិធី ឬ ឡើងឆាកបានដោយសារមិនចង់ឱ្យមិត្តប្រុសនាងឃើញមុខមាត់ធម្មជាតិ ដោយមានមនុស្សមួយចំនួនមានភាពងើងឆ្ងល់ថា តើការរស់នៅជាមួយគ្នារវាងនាង និងមិត្តប្រុសរាល់ថ្ងៃគេមិនដែលបានឃើញមុខមាត់ពិតពេលមិនផាត់មុខ ឬ មួយយ៉ាងណា? ក្នុងសភាពកំពុងឈឺបែបនេះប្រាកដណាស់ដែលនាងនឹងមានមុខមាត់ស្លេកស្លាំងតាមបែបអ្នកជំងឺដូច្នោះ ក្រោយបង្ហោះរូបភាពនៅលើបណ្តាញសង្គមក៏មានមនុស្សជាច្រើនធ្វើការរិះគន់ និងចែករំលែកតៗគ្នាជាច្រើនផងដែរ ដូចនេះនាងក៏បានលុបរូបភាពទាំងនោះចោល ទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនបានទាញយករូបភាពទាំងនោះទុក និងយកមកបង្ហោះនៅបណ្តាញសង្គមសារជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍