ជួបជាមួយកញ្ញា អឿន រ៉ូសា តួអង្គដ៏ស្រស់សោភាក្នុងរឿង “ទេពធីតាព្កុលមាស” នៅក្នុងពេលឆាប់ៗនេះ!
បើមិនបានទស្សនា តិចប្រយ័ត្នស្តាយក្រោយ
ភ្នំពេញ៖ កំពូលខ្សែភាពយន្តព្រេងនិទានដ៏ល្បីរបស់ខ្មែររឿង “ទេពធីតាព្កុលមាស” ដែលគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការរង់ចាំទស្សនាពីសំណាក់ទស្សនិកជនជាច្រើននាក់ ព្រោះតែចង់ឃើញនូវព្រះភ័ក្ត្ររបស់ អ្នកអង្គម្ចាស់នរោត្តម ជេនណា ដែលជាខ្សែរាជវង្សតែមួយអង្គគត់ ដែលទ្រង់បានសម្តែងនៅក្នុងខ្សែភាពយន្តភាគរឿង “ទេពធីតាព្កុលមាស”។
ចំពោះតារាសម្តែងដ៏ស្រស់សោភា កញ្ញា អឿន រ៉ូសា ក៏ជាតួអង្គមួយដ៏សំខាន់នៅក្នុងសាច់រឿងនេះផងដែរ គ្រប់ឈុតឆាកសម្តែងរបស់គាត់ល្អឥតខ្ចោះ ទាំងទឹកភ្នែក កម្សត់ ទោះលំបាកយ៉ាងណាគាត់អាចសម្តែងបានគ្រប់ឈុតឆាកទាំងអស់ ក្នុងនាមជាតារាសម្តែងមួយរូប។
កញ្ញា អឿន រ៉ូសា បានដើរតួជាព្រះរាជធីតា ក្រោយទ្រង់ត្រូវបានប្រកាសរាជាភិសេក ហើយក៏ជាតួអង្គដែលមានស្នាមញញឹមជាប់ជានិច្ច គ្រាន់តែទស្សនិកជនបានទស្សនានូវវីដេអូខ្លីៗនៃសាច់រឿងក៏ដឹងថាល្អមើលទៅហើយ។ ខ្សែភាពយន្តរឿង “ទេពធីតាព្កុលមាស” ក៏ជាខ្សែភាពយន្តមួយដែលធ្វើឱ្យទស្សនិកជនជាច្រើននាក់បានស្គាល់ពី កញ្ញា អឿន រ៉ូសា កាន់តែច្បាស់ហើយក៏ជារឿងមួយដែលធ្វើឱ្យកញ្ញាកាន់តែល្បីជាងនេះថែមទៀតផងដែរ។
ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនៅខ្សែភាពយន្តភាគរឿង “ទេពធីតាព្កុលមាស” នៅក្នុងពេលឆាប់ៗនេះ សូមកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍