Connect with us

អ្នកជំនាញមកពីជុំវិញពិភពលោក ផ្តើមពិភាក្សាគ្នា រកដំណោះស្រាយសម្រាប់ការវាយប្រហារក្នុងប្រព័ន្ធអ៊ិនធើណេត

ប្រទេសចិន ៖ សន្និបាតសន្តិសុខអ៊ីនធើណេត ឆ្នាំ២០១៨ បានចាប់ផ្តើម នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានអ្នកជំនាញផ្នែកសន្តិសុខនែតវឺក (network) មកពីជុំវិញពិភពលោក ពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ដូចជា ហានិភ័យដែលប្រព័ន្ធបច្ចេកវិទ្យាធំ និងបញ្ញានិម្មិត កំពុងជួបប្រទះ ព្រមទាំង វិធីដោះស្រាយការវាយប្រហារក្នុងអ៊ីនធើណេតផងដែរ ។

ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណេតប្រទេសចិន បាននាំឱ្យវាមានវត្តមាន ស្ទើរតែនៅក្នុងគ្រប់ផ្នែក នៃវិស័យប្រើប្រាស់និងវិស័យឧស្សាហកម្មទៅហើយ។ រោងចក្រនិងអគារសំខាន់ៗកាន់តែច្រើនឡើងៗ សុទ្ធតែមានភ្ជាប់បណ្តាញអ៊ីនធើណេត ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ជួយដល់វិស័យដឹកជញ្ជូន និងសារគមនាគមន៍។

ប៉ុន្តែ គេក៏ប្រឈមកាន់តែខ្ពស់នឹងការលួចចូលប្រើកុំព្យូទ័រ ដែលហៅថា hack ព្រមទាំងបទល្មើសក្នុងអ៊ីនធើណេតជាច្រើនផងដែរ។ ឯចំនួនអ្នកជំនាញផ្នែកសន្តិសុខដែលអាចជួយការពារមនុស្សនិងក្រុមហ៊ុនវិញ ក៏មានមិនទាន់គ្រប់ដែរ។

លោក ឈី សៀងតុង អនុប្រធានសន្និបាតសន្តិសុខអ៊ីនធើណេត បានលើកឡើងថា សន្តិសុខnetwork គឺកាន់តែសំខាន់ទៅៗហើយ ។ វាបានឈានដល់កម្រិតសំខាន់ៗជាច្រើន ដូចជាសន្តិសុខជាតិ សន្តិសុខការពារជាតិ និង សន្តិសុខអាជីវកម្មទៀតផង។


រាល់ថ្ងៃនេះ មានបញ្ហាសន្តិសុខ network ច្រើនណាស់ដែលកំពុងកើតឡើង ។ ហើយមិនមែនតែnetwork របស់ពលរដ្ឋសាមញ្ញមួយមុខទេ ដែលមានគេវាយប្រហារនោះ សូម្បីតែ network របស់ស្ថា ប័នរដ្ឋាភិបាល ក៏មានគេhackមិនឈប់ដែរ ។ តែវិស័យនេះ មានអ្នកជំនាញសម្រាប់ដោះស្រាយបញ្ហាតិចតួចណាស់។
កាលពីឆ្នាំមុន ចំនួនអ្នកជំនាញផ្នែក network ដែលបានសិក្សានិងផ្តល់ដោយសាកលវិទ្យាល័យនានាសម្រាប់ចូលមកក្នុងទីផ្សារ គឺមាតែ៣ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំមុន តម្រូវការទីផ្សារមានតម្លៃតែ៧សែន ទៅ១លានដុល្លារប៉ុណ្ណោះ ។

សន្តិសុខទិន្នន័យធំ ជារឿងសំខាន់ណាស់។ ប្រទេសចិនកំពុងខិតខំបង្កើតបទបញ្ញត្តិសំខាន់ៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និង ប្រព័ន្ធព័ត៌មានដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខសង្គម ។ បទបញ្ញត្តិការពារបែបនេះ នឹងក្លាយជាកម្លាំងរុញច្រានដ៏សំខាន់ សម្រាប់សន្តិសុខnetworkរបស់ចិន នេះបើយោងតាមប្រធានគណៈកម្មការធិការមជ្ឈឹមដើម្បីកិច្ចការអ៊ីនធើណេត និងក្រសួងសន្តិសុខសាធារណៈ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម