Connect with us

ទៅថៃបើទៅទិញទំនិញកុំភ្លេចយករបស់ទៅខ្ចប់ឥវ៉ាន់ផង

ថៃចាប់ផ្តើមអនុវត្តបញ្ឍប់ការប្រើប្រាស់ថង់ប្លាស្ទីកទាំងស្រុង

ប្រទេសថៃ៖ បច្ចុប្បន្ន មនុស្សជាច្រើនបានយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទីកដែលមានផលប៉ះពាល់ដល់មនុស្ស និងសត្វនៅលើផែនដីទាំងមូលជាខ្លាំង។

ដូចនេះយើងសង្កេតឃើញតាមបណ្តាប្រទេសជាច្រើនចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកតាមតែអាចធ្វើទៅបាន ជាក់ស្តែងដូចនៅប្រទេសថៃ ប្រជាជនគេចាប់ផ្ដើមអនុវត្តបញ្ឍប់ការប្រើប្រាស់ថង់ប្លាស្ទីកទាំងស្រុងក្នុងការវេចខ្ចប់អាហារ និង បន្លែនៅតាមផ្សារទំនើបដោយយកស្លឹកចេក ស្លឹកឈូក សម្រាប់ខ្ចប់អាហារវិញម្តង។

ហើយអ្វីដែលកាន់តែប្លែកជាងនេះទៅទៀតរូបភាពប៉ុន្មានសន្លឹកដែលកំពុងតែផ្ទុះនៅលើបណ្តាញសង្គមឃើញថាពួកគេបានយកវ៉ាលី ផ្តិល កន្ត្រក ថង់ក្រណាត់ រទេះរុញជាដើមសម្រាប់ដាក់របស់ប្រើប្រាស់ដែលពួកគេបានជាវនៅផ្សារទំនើប។ ទោះរូបភាពទាំងនោះហាក់កំប្លែងបន្តិច ប៉ុន្តែជាក់ស្តែងទង្វើនេះពិតជាមានប្រសិទ្ធភាពខ្លំាងក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកបានមួយចំណែកធំ៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម