Connect with us

សត្វព្រៃជិតកន្លះកោដិក្បាលបានបាត់បង់ជីវិតក្នុងគ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី

អូស្ត្រាលី៖ អុ្នកបរិស្ថានវិទ្យាមកពីសកលវិទ្យាល័យស៊ីដនីបានធ្វើការស្ទាបស្ទង់ឃើញថា សត្វព្រៃប្រមាណ ៤៨០ លានក្បាលបានបាត់បង់ជីវិតក្នុងគ្រោះភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីគិតតាំងពីខែកញ្ញា ឆ្នាំ២០១៩ មកទល់ពេលនេះ។ ប្រទេសអូស្ត្រាលីពេលនេះកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងបំផុត ក្រៅពីជីវិតមនុស្ស និងសត្វព្រៃជាច្រើនបានបាត់បង់ហើយនោះ ផ្ទះជាច្រើនខ្នងក៏បានបំផ្លិចបំផ្លាញផងដែរ។ ម្យ៉ាងទៀត តាមរយៈប្រភពព័ត៌មានក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ដែរថា អាកាសធាតុនៅតាមតំបន់មួយចំនួនកំពុងប្រឈមនឹងកង្វះអុកស៊ីហ្សែនល្អៗផងដែរ ដូចនេះប្រជាជនទាំងអស់ត្រូវពាក់ម៉ាសជាប់ និងកំពុងជម្លៀសខ្លួនទៅទីសុវត្ថិភាព ទោះជាយ៉ាងណាក៏ស្ថានភាពនៅមិនទាន់ធានាបានថារួចផុតពីគ្រោះថ្នាក់ឡើយ ព្រោះកណ្តឹងប្រកាសអាសន្នអាចបន្លឺឡើងបានគ្រប់ពេល៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម