គ្រាន់តែឆ្លងឆ្នាំសកល មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តរហូតដល់ ១.៤លាននាក់ទូទាំងប្រទេស
សង្គម៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជក់ថា ចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២០ នេះសរុបមានចំនួន១.៤លាននាក់តាមរមណីយដ្ឋានទូទាំងប្រទេស ដែលភ្ញៀវទេសចរមានការកើនឡើងរហូតដល់២២.៧០ភាគរយឯណោះបើធៀបនឹងឆ្នាំទៅ។ ចំនួនស្ថិតិខេត្ត/ក្រុងមួយចំនួនដែលមានអ្នកទស្សនាច្រើនត្រូវបានក្រសួងទេសចរណ៍បង្ហាញថា ភ្នំពេញមានចំនួន៣៦ម៉ឺននាក់, ខេត្តសៀមរាបប្រមាណ ៣០ម៉ឺននាក់, ខេត្តព្រះសីហនុ ប្រមាណជិត១០ម៉ឺននាក់, ខេត្តកែប ប្រមាណ១៥ម៉ឺននាក់, ខេត្តកំពតប្រមាណជិត១៣ម៉ឺននាក់, ខេត្តកោះកុងប្រមាណ ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរីប្រមាណ១ម៉ឺននាក់, បន្ទាយមានជ័យជាង២ម៉ឺននាក់, បាត់ដំបងជិត៩ម៉ឺននាក់, កំពង់ឆ្នាំងជាង៣ម៉ឺននាក់, កំពង់ស្ពឺជាង២ម៉ឺននាក់, ត្បូងឃ្មុំជិត៥ម៉ឺននាក់ និងខេត្តរតនគិរីជិត៨ពាន់នាក់។ កត្តាដែលនាំឲ្យពលរដ្ឋដើរកម្សាន្តបានច្រើនបែបនេះដោយសារតែសន្តិភាពសុខមានស្ថេរភាព សណ្តាប់ធ្នាប់ល្អ, ជីវភាពប្រជាពលរដ្ឋល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលឡើង៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍