Connect with us

ព័ត៌មានទាន់ហេតុការណ៍៖ បាក់រលំអគារ៧ជាន់នៅក្រោយសាលាខេត្តកែបនៅមុននេះបន្តិច

កែប៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា មានការបាក់រលំអគារមួយកន្លែង នៅខេត្តកែប នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
ដោយឡែក បើតាមអភិបាលរងខេត្តកែប លោក អ៊ុង ឆាយ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ពិតជាមានការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែរវត្តសុមាធិ។
ករណីបាក់រលំអគារនេះ មានការសង្ស័យថា បានសង្កត់កម្មករច្រើននាក់ ជាប់នៅខាងក្រោមនៃអគារនេះផងដែរ។ ទោះយ៉ាងណា សមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់។
ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ៕

គង់ ប៊ុនណា

    Loading...

    ពេញនិយម