Connect with us

តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលឮពាក្យថា “គុកឥតជញ្ជាំង”?

ភ្នំពេញ៖ ប្រហែលជាមានពូមីង និងលោកតាលោកយាយ ជាច្រើនដែលបាននិយាយពីរឿង របបខ្មែរក្រហម ឱ្យកូនចៅ បានស្តាប់ពីទុក្ខលំបាក វេទនា អត់ស៊ីអត់ឃ្លាន ការធ្វើទារុណកម្មគ្រប់បែបយ៉ាង។

តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលបានឮ និងដឹងពីការលំបាក ដែលឪពុកម្តាយ ពូមីង តាយាយ បានជួបប្រទះ? តើអ្នកធ្លាប់គិតដែរឬទេ ថា ប្រសិនបើអ្នកស្ថិតនៅក្នុងរបបមួយនេះ ហើយត្រូវបានគេយកក្រុមគ្រួសារ ទៅសម្លាប់ តើអ្នកពិតជាឈឺចាប់យ៉ាងណា ទាំងដែលក្រុមគ្រួសាររបស់អ្នក គ្មានកំហុសអ្វីសោះ?

បើចង់ជ្រាបច្បាស់ថា ខ្សែភាពយន្តមួយនេះ មានបង្កប់នូវអត្ថន័យយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧យប់ ខាងមុខនេះកុំបីខាន៕

    Loading...

    ពេញនិយម