Connect with us

កញ្ញា រ៉ាប៊ី កំពុងតែសម្រុកចេញបទចម្រៀងថ្មីៗ សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ!

ភ្នំពេញ៖ តារាចម្រៀងស្រីដែលកំពុងតែវ៉ៃលុកទីផ្សារសិល្បៈ ស្របពេលមួយរយៈនេះ កញ្ញា រ៉ាប៊ី ហាក់បីដូចជាមានភាមមាញឹកជាមួយការចូលរួមការប្រគំតន្ត្រីធំតូច ខណៈពេលដែលកញ្ញាទើបតែដូរឡានស៊េរីទំនើបមួយគ្រឿងផងដែរ។ កញ្ញា រ៉ាប៊ី ជាតារាចម្រៀងរបស់ផលិតកម្ម “ថោន” ក៏ជាតារាចម្រៀងមួយដួងដែលលេចធ្លោ និងកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្តយុវវ័យ នៅបទចម្រៀង ព្រមទាំងក្បាច់រាំរបស់កញ្ញាផងដែរ។
កញ្ញា រ៉ាប៊ី មានវ័យក្មេងក៏ពិតមែន ប៉ុន្តែកញ្ញាមិចាញ់រៀមច្បងប៉ុន្មាននោះទេ ពីព្រោះទាំងសម្រស់ រូបរាង អមជាមួយទឹកដមសម្លេងដ៏ពិរោះ ធ្វើឱ្យកញ្ញាទទួលបានជោគជ័យជាខ្លាំងលើវិថីសិល្បៈ ក៏ជាតារាមួយដួងដែលមានតម្លៃជាងគេសម្រាប់ផលិតកម្មរបស់គាត់ផងដែរ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កញ្ញា រ៉ាប៊ី ក៏បានត្រៀមនៅបទចម្រៀងថ្មីៗជាច្រើនសម្រាប់បំពេអារម្មណ៍ប្រិយមិត្តដែលនិយមស្តាប់បទចម្រៀងរបស់គាត់ ហើយកញ្ញា រ៉ាប៊ី ក៏បានច្នៃនៅម៉ូដសម្លៀកបំពាក់បែបយុវវ័យជាច្រើនក្នុងឆ្នាំ២០២០នេះ។
អ្វីដែលធ្វើឱ្យប្រិយមិត្តចេះតែឆ្ងល់ នៅពេលឃើញកញ្ញា រ៉ាប៊ី មិនដែលថតរូបជាមនុស្សប្រុសសោះ ឃើញតែគាត់ថតជាមួយមនុស្សស្រី អ្វីជាងនេះគឺកញ្ញា រ៉ាប៊ី ចូលចិត្តជាមួយអ្នកដែលជាមិត្តជិតស្និទ្ធ ហើយក៏មិនសូវថតជាមួយមិត្តភ័ក្តិប្រុសៗនោះដែរ។
បន្ទាប់ពីឆ្លងឆ្នាំរួចហើយ កញ្ញា រ៉ាប៊ី ហាក់បីដូចជាលេងខ្លួនកាន់តែស៊ិចស៊ីជាងមុនទៅទៀត រាល់សម្លៀកបំពាក់របស់គាត់គឺកប់ស៊េរីតែម្តង គ្រាន់តែប្រុសបានឃើញភ្លាមស្ទើរហូរឈាមច្រមុះគ្រប់ៗគ្នា៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម