Connect with us

ពុទ្ធោ! លឺសម្លេងស្រែកថា “ជួយផងៗ” នៅក្រោមអគារដែលបាក់រលំនៅខេត្តកែប

ពុទ្ធោ! លឺសម្លេងស្រែកថា “ជួយផងៗ” នៅក្រោមអាគារដែលបាក់រលំនៅខេត្តកែប

កែប៖ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៧ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៥នាក់បានស្លាប់ នេះបើតាមរបាយការណ៍គិតត្រឹមរម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

ករណីរលំបាក់អគារកម្ពស់ ៧ជាន់នៅខេត្តកែបនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤ៈ៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណជា៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនោះ។

ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។

សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់ ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ និងបាចុះ សួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យផងដែរ៕

បើតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌ទូរទស្សន៍ CNC បានឱ្យដឹងថា មានជ្រុងមួយនៅក្រោមអគារដែលបានបាក់រលំនេះដែលគេគិតថាជាកន្លែងលក់ចាប់ហួយតូចមួយ គេបានលឺសម្លេងស្រែកឱ្យ ”ជួយផងៗ” ដែលជាសម្លេងមនុស្សច្រើនគ្នា។

ខណៈពេលនេះតួលេខអ្នកស្លាប់បានឡើងដល់៧នាក់ហើយ ក្រុមសង្រ្គោះកំពុងតែប្រើគ្រប់វិធីមានទាំងប្រើសត្វសុនខ ដើម្បីហិតរកជនរងគ្រោះ ទាំងម៉ាស៊ីនគ្រឿចាក់ដើម្បីពន្លឿនការជួយសង្រ្គោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម