Connect with us

តើសមុទ្រចេះឫស្យាដែរឬទេ? ជួបគ្នាឆាប់ៗនេះ ជាមួយភាពយន្តថៃរឿង “សមុទ្រឫស្យា”

ភ្នំពេញ៖ ការទន្ទឹងរង់ចាំជាមួយខ្សែភាពយន្តភាគថៃថ្មីដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ នាដើមឆ្នាំ២០២០ នេះស្ថានីយទូរទស្សន៍
CTN បាននាំមកនូវខ្សែភាពយន្តភាគថៃថ្មីដ៏ល្អឯកប្រចាំដើមឆ្នាំ២០២០នេះគឺរឿង “សមុទ្រឫស្យា”។
សមុទ្រដ៏ធំធេងគឺជាកន្លែងលម្ហែកាយដ៏ល្អមួយសម្រាប់មនុស្សគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយវាអាចគួចយកអារម្មណ៍របស់អ្នកទាំងអស់គ្នាឲ្យរសាត់អណ្ដែតដោយសារមនោសញ្ចេតនានៃសម្លេងទឹករលកថែមទៀតផង។

ចុះចំណែកឯខ្សែភាពយន្តមួយនេះវិញ តើសមុទ្រនេះហេតុអ្វីបានប្រែក្លាយទៅជា សមុទ្រឫស្យា ទៅវិញ?
នៅក្នុងសាច់រឿងនេះវានឹងអាចបកស្រាយជូនទស្សនិកជនទាំងអស់គ្នាតាមរយៈឈុតឆាកដែលលាយឡំជាមួយនឹង ភាពសាហាវឃោរឃៅនៃគំនុំសងសឹក ភាពច្រណែនឈ្នានីស និងស្នេហាព្រាត់ប្រាស់។ រឿងរ៉ាវទាំងនេះនឹងមាននៅក្នុងខ្សែភាពយន្តភាគដ៏ល្បី នោះគឺរឿង “សមុទ្រឫស្យា”។

តើខ្សែភាពយន្តនេះអាចបម្រើអារម្មណ៍ទស្សនិកជនឲ្យឈ្លក់វង្វេងបានដែរឬ យ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២ត្រង់៕

    Loading...

    ពេញនិយម