Connect with us

ដើមឆ្នាំ២០២០ រឹតតែជក់ចិត្តជាមួយខ្សែភាពយន្តភាគថៃដ៏ល្បីរឿង “មន្តស្នេហ៍ក្រមុំទីក្រុង”

មកដល់សារជាថ្មី! សម្រាប់ដើមឆ្នាំ២០២០នេះ ទស្សនិកជនប្រាកដជាប្លែកអារម្មណ៍ រឹតតែធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្តជាមួយខ្សែភាពយន្តដ៏ថ្មីស្រឡាង ដែលកំពុងតែល្បីនៅប្រទេសថៃ ឥឡូវនេះបានមកស្ថានីយទូរទស្សន៍ MYTV ហើយគឺរឿង “មន្តស្នេហ៍ក្រមុំទីក្រុង”។

ការស្រឡាញ់គ្នារវាងតារាចម្រៀង និង កូនស្រីឧត្ដមសេនីយ៍ ដែលមានបុណ្យស័ក្តិ តើមួយគូនេះអាចស្រឡាញ់គ្នាបានដែរឬទេ? ដោយសារការប្រកាន់ឋានៈ ស្នេហាជ្រៀតជ្រែកពីសំណាក់កូនប្រុសអ្នកមាន តាមឈ្នានីសស្នេហារបស់តារាចម្រៀងដ៏ស្រស់សង្ហារ ជាចុងក្រោយស្នេហាមួយនេះទៅជាយ៉ាងណា។

កំពូលខ្សែភាពយន្តភាគថៃរឿង “មន្តស្នេហ៍ក្រមុំទីក្រុង” ក៏កំពុងតែធ្វើឱ្យទស្សនិកជនជាច្រើនកំពុងតែទន្ទឹងរង់ចាំទស្សនាស្ទើរគ្រប់ៗគ្នា ព្រោះជាភាពយន្តភាគថៃមួយដ៏ល្បីប្រចាំប្រទេសថៃផងដែរ។

ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយរឿង “មន្តស្នេហ៍ក្រមុំទីក្រុង” ចាប់ពីថ្ងៃទី៦ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១ថ្ងៃត្រង់ និងវេលាម៉ោង ៦ល្ងាច តទៅ៕


អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម