ស្ងាត់ៗ លោក ខេមរៈ សិរីមន្ត មានកូន៣នាក់រួចទៅហើយ ខណៈប្រពន្ធរបស់គាត់ ក៏កំពុងតែពរពោះកូនទី៤ មួយទៀត
ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលមែនទែន សម្រាប់ទស្សនិកជនដែលគាំទ្រលោក ខេមរៈ សេរីមន្ដ បន្ទាប់ពីតារាចម្រៀងរូបនេះ បានទម្លាយរឿងរ៉ាវនៅក្នុងគ្រួសាររបស់លោក ដែលខំលាក់ទុកជាច្រើនឆ្នាំមកហើយ ។
ថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សេរីមន្ដ បានបង្ហើបប្រាប់មហាជន ថា លោកបានរៀបការតាំងពីឆ្នាំ២០០៩មកម្ល៉េះ និងមានកូនចំនួន ៣នាក់ហើយ ។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏ចាប់ផ្តើមបង្ហាញមុខក្រុមគ្រួសារម្តងម្នាក់ៗ ផងដែរ ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺមានការបែកធ្លាយនូវដំណឹងថា ភរិយារបស់តារាសម្តែងរូបនេះ កំពុងតែមានផ្ទៃពោះកូនទី៤ និង ជិតគ្រប់ខែហើយ ។ អ្នកគាំទ្រ ពិតជាភ្ញាក់ផ្អើលមែនទែន ដោយសារតែ មិនបានដឹងរឿងគ្រួសាររបស់លោក សេរីមន្ត អស់រយៈពេលជិត ១០ឆ្នាំមកហើយ ។
ថ្លែងប្រាប់ MYTV Plus លោក ខេមរៈ សេរីមន្ដ បានសម្តែងក្តីរំភើបខ្លាំងតែម្តង ហើយអ្នកគាំទ្រលោក ក៏មានការអបអរសាទរ និង ផ្ញើរពាក្យជូនពរជាច្រើន ឲ្យគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងឡើង និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍