Connect with us

ក្រុងហូជីមិញបង្ហាញផែនទីរថភ្លើងក្រោមដីដល់សាធារណជន

ទីក្រុងហូជីមិញ នឹងមានរថភ្លើងក្រោមដី នៅពេលខាងមុខ

វៀតណាម៖ សារព័ត៌មានវៀតណាម កាលពីពេលថ្មីៗនេះ បានបង្ហាញផែនទីនៃរថភ្លើងក្រោមដី នៅក្នុងទីក្រុងហូជីមិញ ដែលនឹងដាក់ដំណើរការខ្សែទីមួយរបស់ខ្លួនជាលើកដំបូង នៅឆ្នាំ២០២១ តាមការគ្រោងទុក។ សម្រាប់ខ្សែទីមួយនេះ ត្រូវបានចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០១២ និងគ្រោងបញ្ចប់នៅឆ្នាំ២០២១។

សំណើគម្រោងសាងសង់ផ្លូវដែកក្រោមដីនេះ ត្រូវបានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០១ ក្រោមថវិកា ១,៥ពាន់លានដុល្លារអាមេរិក។ ទឹកប្រាក់នេះ មិនរាប់បញ្ចូលទឹកប្រាក់សម្រាប់គម្រោងតភ្ជាប់ផ្លូវដែកក្រោមដី ជាច្រើនខ្សែទៀត ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង និងខេត្តនានា ដែលនៅជុំវិញឡើយ។

សម្រាប់គម្រោងខ្សែទីមួយ មានប្រវែង ១៩,៧គីឡូម៉ែត្រ ដោយប្រើប្រាស់ល្បឿនរថភ្លើង រហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា គម្រោងខ្សែទីពីរ និងខ្សែបន្តបន្ទាប់ កំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម