វៀតណាម ផលិតនាវាបានហើយ និងកំពុងលក់ទៅក្រៅប្រទេស
វៀតណាម៖ ក្រុមហ៊ុនផលិតនាវាល្បាតរបស់ប្រទេសវៀតណាម បានផលិតនាវាល្បាតចំនួន ៥០គ្រឿង ដើម្បីលក់ទៅកាន់ប្រទេសនីហ្សេរីយ៉ា។ នាវាល្បាតរបស់វៀតណាម មានលក្ខណៈពិសេសត្រង់ អាចការពារគ្រាប់កាំភ្លើងបាន មិនបំពុលបរិស្ថាន និងមានភាពធន់បានយូរ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហាណូយ James Boat Technology បានបញ្ជូននាវាល្បាត ៥០គ្រឿងទៅកាន់ប្រទេសនីហ្សេរីយ៉ា កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ នាវាទាំងនោះ ត្រូវបានបញ្ជូនតាមកំពង់ផែ Doan Xa ភាគខាងជើងទីក្រុង Hai Phong ប្រទេសវៀតណាម ទៅកាន់កំពង់ផែ Harcourt ប្រទេសនីហ្សេរីយ៉ា ដែលនៅទ្វីបអាហ្វ្រិក។
យោងតាមប្រភព Jamesboat បានឱ្យដឹងថា នាវាល្បាត១គ្រឿង អាចមានតម្លៃរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក។ ចំពោះការដឹកជញ្ជូន វៀតណាមចំណាយអស់ប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។
ដោយឡែក ក្រុមហ៊ុនផលិតនាវា Hong Ha របស់វៀតណាម ក៏បានចុះហត្ថលេខាជាមួយមហាសេដ្ឋីនីហ្សេរីយ៉ា ក្នុងការទិញនាវាល្បាតរបស់ខ្លួនចំនួន ១០គ្រឿងផងដែរ។ បច្ចុប្បន្ន នាវាទាំងនេះ ស្ថិតនៅកំពង់ផែ នឹងគ្រោងនាំចេញទៅកាន់នីហ្សេរីយ៉ា។ វាមានប្រវែងបណ្ដោយ ១៥ម៉ែត្រ ទទឹងជិត ៤ម៉ែត្រ និងទម្ងន់ ១២,៥តោន ក្នុងមួយគ្រឿង។ នាវាអាចបើកក្នុងល្បឿន ៦៧គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រភព៖ Tuoitre News
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍