Connect with us

ស្ត្រីម្នាក់ក្លាយជាមនុស្សរុក្ខជាតិអស់មួយជីវិតដោយសារសារធាតុពុលនៅក្នុងឡេលាបស្បែកស

មុនទិញឡេមកប្រើត្រូវមើលម៉ាកយីហោ និងសារធាតុផ្សំឱ្យបានច្បាស់ប្រយ័ត្នដូចស្ត្រីម្នាក់នេះ

កាលីហ្វ័រញ៉ា៖ ស្ត្រីវ័យ ៤៧ ឆ្នាំម្នាក់ត្រូវបានក្លាយជាមនុស្សរុក្ខជាតិអស់មួយជីវិតដោយសារសារធាតុពុលដែលមានក្នុងឡេលាបស្បែកសក្រោយប្រើប្រាស់អស់រយៈពេល ៧ ឆ្នាំមកនេះ។ នាងមានអាការៈស្រវាំងភ្នែក និយាយត្រឡាន់ និងសុខភាពចុះខ្សោយជាខ្លាំងដោយក្រុមវេជ្ជបណ្ឌិតបានរកឃើញសារធាតុពុលម៉្យាងឈ្មោះ Methylmercury ដែលវាមានឥទ្ធិពលអាចបំផ្លាញប្រព័ន្ធប្រសាទ ហើយការប៉ះពាល់នេះដែរនឹងមិនមានប្រតិកម្មកើតឡើងភ្លាមៗឡើយ ប៉ុន្តែវានឹងធ្វើឱ្យមានបញ្ហាកើតឡើងនៅរយៈពេលយូរពោលគឺនាពេលអនាគតក្រោយចាប់ផ្តើមប្រើប្រាស់។

មិនត្រឹមតែប៉ះពាល់ប្រព័ន្ធប្រសាទប៉ុណ្ណោះទេតែឡេលាបឱ្យស្បែកសក៏អាចធ្វើឱ្យខូចតម្រងនោមផងដែរ ចំពោះករណីរបស់ស្ត្រីខាងលើគឺនាងបានប្រើប្រាស់ឡេដែលមានកម្រិតសារធាតុបារតរហូតដល់ ១២,០០០ppm ដែលកម្រិតលើស ១ppm ជាអំពើរខុសច្បាស់នៅក្នុងសហរដ្ឋអាមេរិក។ ដូចនេះមុននឹងជាវរបស់ទាំងនេះមកប្រើប្រាស់លោកអ្នកគួរជ្រើសរើសផលិតផលដែលមានម៉ាកយីហោត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រូតពិនិត្យឱ្យបានត្រឹមត្រូវផងដែរ៕

ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម