Connect with us

Selena Gomez បរិច្ចាគទឹកប្រាក់ ៥ លានដុល្លារក្នុងគ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី

ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលីកំពុងប្រឈមនឹងអាសន្នខ្លាំង Selena ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥ លាន

អូស្ត្រាលី៖ មកទល់ពេលនេះភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីកំពុងតែរីករាលដាលកាន់តែខ្លាំងឡើងរហូតធ្វើឱ្យកក្រើកពិភពលោកជាខ្លាំង។ មនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនទៅតំបន់សុវត្ថិភាព រីឯសត្វព្រៃរាប់លានក្បាលត្រូវបាត់បង់ជីវិតជាបន្តបន្ទាប់ និងមនុស្សចំនួន២៤នាក់ក៏ត្រូវបាត់បង់ជីវិតផងដែរ បន្ថែមពីនេះទៀតអគារចំនួន ១៥០០ ក៏ត្រូវបានបំផ្លិចបំផ្លាញ។

បច្ចុប្បន្នព្រៃចំនួន ៥ លានហិកតាត្រូវបានភ្លើងត្របាក់អស់គ្មានសល់ដោយបញ្ហាកាន់តែធ្ងន់ធ្ងរឡើងបណ្តាលមនុស្សនៅបណ្តាប្រទេសជាច្រើនកំពុងនាំគ្នាបួងសួងសុំឱ្យប្រទេសអូស្ត្រាលីរួចផុតពីគ្រោះដ៏កំណាចនេះ។ ទន្ទឹមនឹងនេះដែរ តារាចម្រៀងដ៏ល្បីរបស់អាមេរិកគឺ Selena Gomez ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារដើម្បីជាចំណែកជួយរំលែកទុក្ខដ៏ធំមួយនេះហើយក៏មានតារាចម្រៀងមួយចំនួនទៀតបានចូលរួមផងដែរ មិនត្រឹមតែប៉ុណ្ណោះក៏ឃើញមានវត្តមានរបស់នាយករដ្ឋមន្ត្រី Scott Morrison រួមចំណែកក្នុងការបរិច្ចាគជួយដល់ប្រទេសអូស្ត្រាលីនេះផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម