Connect with us

ប្រទេសចិន កំពុងជួយដល់បណ្តាប្រទេសក្នុងទ្វិបអាហ្រ្វិក លើបញ្ហាកង្វះថាមពលអគ្គីសនី

អាហ្រ្វិក៖ ប្រទេសចិន កំពុងចង់សហការជាមួយប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក លើការងារបង្កើតថាមពលអគ្គីសនី ក្រោយពីចិន បានស្នើឱ្យបង្កើតប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីទៅវិញទៅមកទូទាំងពិភពលោក ដែលអាចជួយដោះស្រាយបញ្ហាថាមពលជាច្រើនរបស់ទ្វីបអាហ្វ្រិកនេះ ។

កង្វះថាមពលអគ្គីសនី គឺជារឿងធម្មតាទៅហើយ នៅតាមប្រទេសជាច្រើននៅក្នុងទ្វីបអា ហ្វ្រិក ហើយ វាជាកត្តាមួយ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃទ្វីបនេះ។ នៅប្រទេស អ៊ុយហ្កង់ដា និងប្រទេសម៉ាឡាវី គេមិនងាយមានលទ្ធភាពប្រើថាមពលអគ្គីសនី ដែលមានតម្លៃសមរម្យទេ ហើយគេត្រូវប្រើវាដោយមានកំណត់ សម្រាប់ធ្វើកិច្ចការប្រចាំថ្ងៃ ដូចជាធ្វើម្ហូបជាដើម ។

តួលេខពីទីភ្នាក់ងារថាមពលអន្តរជាតិបង្ហាញថា ប្រជាជនជាង៦០០លាននាក់ កំពុងគ្មានថាមពលអគ្គីសនីសម្រាប់ប្រើ នៅតំបន់ខាងត្បូងនៃវាលខ្សាច់សាហារ៉ា ក្នុងទ្វីបអាហ្វ្រិក។ នៅតំបន់អាហ្វ្រិកខាងលិច ក៏ដូចគ្នាដែរ។ លោក សៀនគួយ អាផូលីនែរ អគ្គលេខាធិការ អង្គការថាមពលអគ្គីសនីអាហ្វ្រិកខាងលិចបាននិយាយថា នៅក្នុងតំបន់នេះ ប្រជាជន៤០ភាគរយមានអគ្គីសនីប្រើប្រាស់ ហើយ៦០ភាគរយទៀត មិនមានប្រើទេ មូលហេតុ គឺដោយសារ ការផលិតអគ្គីសនី មិនគ្រប់តាមតម្រូវការ។ នៅតាមប្រទេសដែលមានសក្តានុពលសម្រាប់ផលិតអគ្គីសនីវិញ គេមិនមានថវិកាគ្រប់គ្រាន់សម្រាប់ផលិតទេ។

ស្ថិតិពីសហភាពអាហ្វ្រិកបង្ហាញថា សមត្ថភាពផលិតថាមពលអគ្គីសនីរបស់ទ្វីបអាហ្វ្រិក នឹងត្រូវកើនឡើងដល់៣១០០តេរ៉ាវ៉ាត់ម៉ោង ត្រឹមឆ្នាំ២០៤០ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីធ្វើរឿងនេះបាន គេត្រូវការវិនិយោគប្រាក់ជាង៤ម៉ឺនលានដុល្លារអាមេរិកឯណោះ។ សព្វថ្ងៃ ប្រទេសចិន កំពុងលើកស្ទួយឱ្យមានការបង្កើតប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីទៅវិញទៅមកទូទាំងពិភពលោកមួយ ដែលគេអាចបញ្ជូនថាមអគ្គីសនីពីកន្លែងមួយទៅកន្លែងមួយទៀតបាន ប្រកបដោយប្រសិទ្ធភាព ដោយប្រើខ្សែភ្លើងដែលមានវ៉ុលខ្ពស់។

អគ្គនាយកសមាគមថាមពលអគ្គីសនីអាហ្វ្រិក លោក អាប៊ែល ឌីឌីយ័រ ធែលឡា យល់ថា ទង្វើនេះគឺជាការផ្តើមគំនិតដ៏ល្អ។ លោក ថា បើគេប្រើថាមពលដែលសល់ពីតំបន់មួយ ដើម្បីផ្តល់ថាមពលទៅឱ្យតំបន់មួយទៀត វាជារឿងល្អណាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម