តោះមកឈ្វេងយល់ពីលក្ខណៈសម្បត្តិនៃស្លាកលេខពិសេសសម្រាប់រថយន្ត
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកឱ្យដំណើរការជាផ្លូវការ នៃការលក់ស្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅផ្សារទំនើប AEON MALL សែនសុខ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
លក្ខណៈពិសេសរបស់ស្លាកលេខពិសេសផ្ទាល់ខ្លួនគឺ ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី ១ ដល់ ៨ ខ្ទង់ បោះពុម្ពនៅផ្នែកកណ្ដាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្ដាំនៃស្លាកលេខ ហើយស្លាកលេខនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្ត។
ប្រជាពលរដ្ឋ អាចជ្រើសរើសស្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ។
សូមជម្រាបថា ការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងបើកឱ្យដំណើរការលក់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹកដល់ ១០យប់៕
សូមទស្សនាវីដែអូ៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍