Connect with us

អ៊ីរ៉ង់ ប្រើរថយន្តផលិតដោយអាមេរិក ដឹកសពមេបញ្ជាការកងទ័ពរបស់ខ្លួន

ដូចខ្វះរថយន្តដឹក!

បរទេស៖ អ៊ីរ៉ង់ និងអាមេរិក កំពុងមានភាពតានតឹងខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យសម្លាប់មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Qassem Soleimani ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

សូមជម្រាបថា លោក Qassem Soleimani បានស្លាប់ដោយសារវាយប្រហាររបស់ដ្រូនអាមេរិក នៅក្នុងក្បួនរថយន្ត ក្បែរព្រលានយន្តហោះអន្តរជាតិទីក្រុងបាដាត នៃប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។ សពរបស់លោក ត្រូវបានបញ្ជូនតាមយន្តហោះ មកដល់ប្រទេសអ៊ីរ៉ង់វិញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខណៈមានអ្នកចាំទទួលរាប់ម៉ឺននាក់។

ជាការកត់សម្គាល់ អ្នករៀបចំបុណ្យសពនៅអ៊ីរ៉ង់ បានប្រើប្រាស់រថយន្តម៉ាក Chevrolet ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីដឹកសពរបស់មេបញ្ជាការខ្លួន។ ការធ្វើដូច្នេះ បានបង្កឱ្យមានការលើកឡើងនូវមតិមួយចំនួន ព្រោះថា អ៊ីរ៉ង់ កំពុងឈ្លោះគ្នានឹង អាមេរិក តែបែរជាប្រើប្រាស់រថយន្តរបស់អាមេរិក ដឹកសពមេទ័ពរបស់ខ្លួនទៅវិញ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម