Connect with us

សម្រាកពីថតកុន លោក ទេព រិនដារ៉ូ ឆ្លៀតកក់សក់ កាត់បន្ថយភាពតានតឹង

ម្យ៉ាងរបស់គាត់ដែរ ទំនេរពីការថត ឆ្លៀតកក់សក់បន្ធូរអារម្មណ៍លេង

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន ទំនេរពីការថត តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ មានវិធីមួយដើម្បីកាត់បន្ថយភាពតានតឹង គឺលោកឆ្លៀតពេលកក់សក់ ក្រោយពេលសម្រាកពីការថត។ លោក ទេព រិនដារ៉ូ ជាតារាសម្តែងមួយដួងដែលប្រិយមិត្តស្គាល់ច្បាស់ថាជាតារាសម្តែងដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយ ទោះជាសម្តែងជាតួអ្វីក៏តារាសម្តែងមួយដួងនេះអាចសម្តែងបានគ្រប់កាលៈទេសៈ។

ថ្មីៗនេះ លោក ទេព រិនដារ៉ូ ក៏កំពុងតែមមាញឹកជាច្រើនជាមួយការងារសិល្បៈដូចជា ថតស្ពត និងខ្សែភាពយន្តខ្នាតធំជាច្រើនផងដែរ។ តែទោះជាយ៉ាងណាប្រិយមិត្តមួយចំនួននៅមិនទាន់ដឹងនោះឡើយ លោក ទេព រិនដារ៉ូ តែងតែហាត់ប្រាណជារៀងរាល់ថ្ងៃ ព្រោះលោកបាននិយាយថា “ការហាត់ប្រាណគឺវាល្អសម្រាប់សុខភាព”។

លោក ទេព រិនដារ៉ូ ជាតារាសម្តែងជើងចាស់ដែលប្រិយមិត្តជាច្រើនបានដឹងថាគាត់មិនទាន់មានភរិយានៅឡើយនោះទេ ដូចជាតារាសម្តែង លោក ជា សំណាង គាត់បានរៀបការទៅហើយ ប៉ុន្តែនៅឡើយតែលោក ទេព រិនដារ៉ូ តែអ្វីៗក៏មិនចោទជាបញ្ហាសម្រាប់តារាសម្តែងម្នាក់នេះដែរ។ យើងធ្លាប់ឃើញហើយថា លោក ទេព រិនដារ៉ូ ហាក់បីដូចជាមិនខ្វល់ពីគូជីវិតរបស់លោកនោះឡើយ គឺលោកគិតតែពីអាជីព សិល្បៈរបស់លោក ទោះជាមានអ្នកលួចស្រឡាញ់គាត់ច្រើនក៏ដោយ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម