Connect with us

ល្ងាចនេះ page CTN នឹងធ្វើការ live ខ្សែភាពយន្ត​​រឿង «ឃ្លាតទៅសែនឆ្ងាយ»

រឿងភាពយន្តដែលបង្ហាញពីប្រវត្តិឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបដ៏ខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ (របបខ្មែរក្រហម) នៅតែអាចធ្វើឲ្យទស្សនិកជន សម្រក់ទឹកភ្នែកដដែល ជាពិសេសទស្សនិកជ​ន ដែលធ្លាប់ឆ្លងកាត់នូវរបបវាលពិឃាដ ដ៏យង់​ឃ្មងមួយនេះ ព្រោះតែភាពឈឺចាប់ ព្រាត់ប្រាស់បងប្អូន បែបបាក់គ្រួសារគ្មាន​ថ្ងៃបំភ្លេចបាន។


ចំពោះទស្សនិកជន ដែលមិនទាន់បានទស្សនាភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ​នឹងមានផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទីយប់៕

    Loading...

    ពេញនិយម