Connect with us

ធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៨០នាក់ ១គ្រឿង នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ឺរ៉ង់

ប្រទេសអ៊ឺរ៉ង់៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ១គ្រឿង បានធ្លាក់នៅចំទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ ដោយមានផ្ទុកមនុស្ស ១៨០នាក់។

សេចក្ដីរាយការណ៍បន្តថា ជើងហោះហើរនេះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់ ក្រោយហោះចាកចេញពីព្រលានយន្តហោះអន្តរជាតិ Imam Khomeini នៅទីក្រុងតេហេរ៉ង់ ដើម្បីឆ្ពោះទៅកាន់រដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែន។

យន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុនប៊ូអ៊ីញ។

មិនទាន់មានសេចក្ដីរាយការណ៍លម្អិត ជុំវិញការធ្លាក់នេះទេ។ គេសង្ស័យថា អាចទាក់ទងនឹងការឡើងកម្ដៅនៃជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម