Connect with us

កម្មវិធីជប់លៀងបែបវេស្ទឺន Guinness Steak-It Out ធ្វើឱ្យហ្វេនៗគ្រប់គ្នារីករាយរំសាយអារម្មណ៍

ភ្នំពេញ៖ មើលទស្សនីយភាព កម្រងរូបភាព ដ៏ស្រស់ស្អាតរបស់តារាល្បីៗ និងហ្វេនចូលរួមនៅក្នុងវិធី Guinness Steak-It Out ក៏ដឹងថារំភើបដែរ។ ហ្វេនៗជាច្រើននាក់ បានចូលរួមទទួលយកភាពរីករាយប្លែកអារម្មណ៍ នៅក្នុងកម្មវិធីជប់លៀងលក្ខណៈអឺរ៉ុបសម័យថ្មី កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅថ្មីៗនេះ។

កម្មវិធី Guinness Steak-It Out បានប្រព្រឹត្តទៅជាទីគាប់ចិត្ត ដែលរៀបចំឡើងយ៉ាងពិសេស ថ្មីប្លែកអារម្មណ៍ដោយ Guinness ដែលជាស្រាបៀរស្តោតលេខ ១ នៅលើពិភពលោក ក្នុងគោលបំណងនាំមកនូវភាពរីករាយដល់អតិថិជនរបស់ខ្លួននៅឱកាសជួបជុំចុងឆ្នាំ២០១៩ និងជាកាដូ អបអរសាទរស្វាគមន៍ឆ្នាំថ្មី ទសវត្សរ៍ថ្មី។

ហ្វេនចូលរួមសប្បាយខប់ៗហ្មង បំភ្លេចមិនបានជាមួយពេលវេលាដ៏អស្ចារ្យនោះ។ ពួកគាត់ បានរំសាយអារម្មណ៍នៅក្នុងកម្មវិធីដ៏ទាន់សម័យនេះ ដែលផ្តល់ឱ្យនូវអារម្មណ៍ប្លែកជាមួយបរិយាកាសបែបស៊ីវិល័យ នៅទីតាំង Factory Phnom Penh ដ៏ប្រណីត រំលេចដោយភ្លើងពណ៌ស្រស់ឆើតឆាយ ជាមួយការរចនាសាលតន្រ្តីដ៏ឡូយកប់ស៊េរី បំពេញតាមសេចក្តីត្រូវការរបស់មិត្តៗយុវវ័យនាយុគសម័យថ្មី។

ហ្វេនៗទទួលបានបទពិសោធន៍ថ្មីៗ ហើយសម្រាកលំហែកាយដោយសេរី សប្បាយរីករាយជាមួយឌីជេ និងតារាចម្រៀងល្បីៗ បែបហ៊ីបហប (Hip hop) មកពីជុំវិញពិភពលោក រាំលេងយ៉ាងសប្បាយ ញ៉ាំសាច់អាំងឈ្ងុយៗ និងអាហារឆ្ងាញ់ៗមួយឆ្អែត ជាមួយតន្រ្តីពីរោះៗកំដរអារម្មណ៍ឱ្យស្រស់ស្រាយ ដែលញ៉ាំងឱ្យកម្មវិធីទាំងមូលកាន់តែរីករាយអធិកអធមបំភ្លេចមិនបាន។ រឹតតែពិសេស ពួកគាត់ក៏បានជួបផ្ទាល់ជាមួយវត្តមានកំពូលចុងភៅចំណានៗ មកបង្ហាញថ្វីដៃចម្អិនម្ហូបឆ្ងាញ់ៗ សាកសមជាមួយរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ស្រាបៀរ Guinness ។

Guinness ស្រាបៀរស្តោតលេខ១ នៅលើពិភពលោក បានធ្វើការថ្លែងអំណរគុណ ដល់ហ្វេនៗ មិត្តៗយុវវ័យទាំងប្រុសស្រី ដែលបានចូលរួមក្នុងកម្មវិធីដ៏ល្អឯកប្រចាំឆ្នាំ Guinness Steak-It Out នេះ ដែលធ្វើឱ្យកម្មវិធីកាន់តែក្លៀវក្លាអស្ចារ្យ និងជាកំណត់ត្រាថ្មីរបស់ស្រាបៀរ Guinness ។

Guinness សូមមិត្តៗយុវវ័យទាំងឡាយ បន្តគាំទ្រស្រាបៀរ Guinness និងផេកហ្វេសប៊ុក Guinness ដើម្បីទទួលបានភាពរីករាយ ប្រូម៉ូសិនពិសេសៗ និងកម្មវិធីសប្បាយៗនៅឆ្នាំ២០២០ បន្តទៀត៕

ទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម