Connect with us

និស្សិតហ្វីលីពីនម្នាក់ត្អូញត្អែរថាហត់នឿយនឹងចរាចរណ៍ក្នុងប្រទេសខ្លួន

ហ្វីលីពីន៖ការកកស្ទះចរាចរណ៍ត្រូវបានចោទជាបញ្ហាជាខ្លាំងនៅតាមបណ្តាប្រទេសនាៗលើពិភពលោករហូតមកដល់ពេលនេះមាននិស្សិតហ្វីលីពីនម្នាក់បានត្អូញត្អែរពីចរាចរណ៍ក្នុងប្រទេសខ្លួនថា ហត់នឿយនឹងត្រូវក្រោកពីព្រឹកម៉ោង៦ដើម្បីទៅសិក្សាឱ្យទាន់ពេលវេលានៅម៉ោង ៨:៣០ នាទីព្រឹក។ លោកបានបញ្ជាក់ថា ការចំណាយពេលធ្វើដំណើរជារៀងរាល់ថ្ងៃគឺមានរយៈពេលយូរជាងម៉ោងសិក្សាទៅទៀត ការត្អូញត្អែររហូតដល់លោកទម្លាយថានឹងមានគម្រោងទៅសិក្សានៅក្រៅប្រទេសទៀតផងដើម្បីចាកឆ្ងាយពីកន្លែងដែលធ្វើឱ្យលោកមានអារម្មណ៍តប់ប្រមល់នឹងបញ្ហាចរាចរណ៍នេះ។ លោកបានបន្ថែមទៀតថា ពេលនេះលោកយល់ហើយថាហេតុអ្វីទើបប្រជាជនហ្វីលីពីនដែលមានជំនាញភាគច្រើនផ្លាស់ប្តូរទៅនៅបរទេស នេះប្រហែលមកពីពួកគេមានភាពធុញទ្រាន់នឹងចរារចណ៍នៅប្រទេសខ្លួនហើយ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម