អត់ចេះចប់! ភ្លើងឆេះព្រៃមិនទាន់ចប់ផង ឥឡូវអូស្ត្រាលីត្រៀមប្រឈមនឹងទឹកជំនន់ម្តង
អូស្ត្រាលី៖ ក្រោយពីភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីបានកើតឡើងអស់រយៈពេលរាប់ខែមកនេះបណ្តាលឱ្យមានការខូតខាតផ្ទះអស់ជាច្រើនខ្នង និងជីវិតមនុស្សសត្វត្រូវបានបាត់បង់អស់ជាច្រើនផងដែរ ភ្លើងឆេះព្រៃនេះបានរាលដាលកាន់តែខ្លាំងឡើងៗរហូតធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បណ្តាប្រទេសនាៗជាច្រើនទៀតផង។ គួរឱ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះភ្លៀងបានបង្អុរឡើងដែលបានជួយគ្រប់គ្រងភ្លើងកំពុងឆេះសន្ធោរសន្ធៅបានខ្លះដែរ ទោះជាយ៉ាងណាសោកនាដកម្មនេះនៅមិនទាន់បានបញ្ចប់ឡើយ។
ស្របពេលនេះដែរ ការិយាល័យឧតុនិយមបានបញ្ជាក់ថា ភ្លៀងដែលជាសំណល់ពីព្យុះស៊ីក្លូនត្រូពិកនៅឆ្នេរសមុទ្រភាគខាងជើងអាចនាំមកនូវភ្លៀងដល់តំបន់អគ្គិភ័យនៅចុងសប្តាហ៍នេះដែលនឹងនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ ខ្យល់បានបំផ្លិចបំផ្លាញក្នុងកម្លាំងខ្លាំងជាង ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅភាគខាងត្បូង ដល់ Wallal Downs នៅថ្ងៃអង្គារ ដូចនេះប្រជាជនអូស្ត្រាលីតាមតំបន់មួយចំនួននឹងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍