Connect with us

ពិតជាភ្ញាក់ជាផ្អើលបន្ទាប់ពីប្រិយមិត្តបានឃើញប្អូនស្រី អ៊ុក សុវណ្ណារី ចេញនៅ MV ថ្មីក្នុងផលិតកម្ម “Galaxy” (ទស្សនាវីដេអូ)

ភ្នំពេញ៖ ប្អូនស្រីដែលមានទឹកដមសម្លេងស្រដៀងម្ចាស់ដើមជំនាន់ទសវត្សរ៍ ទី៦០ អ្នកស្រី រស់ សេរីសុទ្ធា បានរកគោលដៅរបស់បានរួចបន្ទាប់ពីប្អូនត្រូវបានផលិតកម្ម “Galaxy” បានអញ្ជើញប្អូនឱ្យច្រៀងនៅក្នុងផលិតកម្មមួយនេះ។ ប្រិយមិត្តនៅចាំប្អូនស្រី ដ៏តូចច្រឡឹង ប្អូនស្រី អ៊ុក សុវណ្ណារី ដែរឬទេ? ពេលនេះពិតជានឹកស្មានមិនដល់នោះឡើយថា បទចម្រៀងដែលប្អូនស្រី អ៊ុក សុវណ្ណារី បានចេញនៅ MV ដំបូងរបស់ផលិតកម្ម “Galaxy” បានធ្វើឱ្យមហាជនជាច្រើនស្ញើចសរសើរមិនដាច់ពីមាត់ស្ទើរគ្រប់ៗគ្នា។

បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” ជាបទមួយចម្រៀងដែលទាក់ទងជាមួយស្នេហាបែបយុវវ័យមួយគូ ដែលត្រូវបុរសលួចមានអ្នកថ្មី គ្រប់ឈុតគ្រប់ឆាក ប្អូនស្រី អ៊ុក សុវណ្ណារី សម្តែងពិតជាល្អឥតខ្ចោះ។ តារាចម្រៀងដែលមានវ័យក្មេងម្នាក់នេះបានធ្វើឱ្យតារាចម្រៀងដែលជារៀមច្បងមានការកោតសរសើរនៅទេពកោសល្យរបស់ប្អូន ពិសេសទឹកដមសម្លងរបស់ប្អូនតែម្តង គឺមានសម្លេងពិរោះតាំងកំណើតមកតែម្តង។


គ្រាន់តែបទចម្រៀង “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” នេះចេញភ្លាម ក៏មានប្រិយមិត្តជាច្រើននាំគ្នាចូល Comment និង Share តៗគ្នា ទាំងនេះហើយដែលធ្វើឱ្យប្អូនស្រី អ៊ុក សុវណ្ណារី ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់ដើមឆ្នាំ២០២០នេះ ហើយក៏ជាជោគជ័យមួយសម្រាប់ប្អូនដែលបានចូលប្រឡូកក្នុងវិថីសិល្បៈ ហើយប្អូនស្រីបានធ្វើឱ្យគ្រួសាររបស់ប្អូនពេញចិត្តជាខ្លាំងចំពោះភាពល្បីល្បាញដែលមានកូនស្រីដែលមានសម្លេងល្អបែបនេះ។
ប្អូនស្រី អ៊ុក សុវណ្ណារី ក៏សង្ឃឹមពុកម៉ែប្អូននឹងបន្តគាំទ្រដល់ប្អូនបន្ថែមទៀត ហើយប្អូនក៏ខំប្រឹងជានេះបន្ថែមទៀត ក៏គ្រោងចេញនៅបទចម្រៀងថ្មីៗក្នុងពេលឆាប់ៗនេះសម្រាប់ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម