Connect with us

កុំថាឡើយយន្តហោះអ្នកដំណើរ យន្តហោះបំបាំងកាយ ក៏គេចមិនផុតពីប្រព័ន្ធការពារអ៊ីរ៉ង់នេះបានដែរ

តេហេរ៉ង់៖ កាលពីឆ្នាំ២០១៩ អ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារ ដែលមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះគ្រប់ប្រភេទ មិនថា យន្តហោះដឹកអ្នកដំណើរ ឬក៏ យន្តហោះចម្បាំង ឬ យន្តហោះបំបាំងកាយឡើយ។

ទីក្រុងតេហេរ៉ង់ បានអួតអាងថា ប្រព័ន្ធនេះ អាចបាញ់ទម្លាក់យន្តហោះ ៦គ្រឿងក្នុងពេលតែមួយថែមទៀតផង។ ប្រព័ន្ធការពាររបស់អ៊ីរ៉ង់ មានឈ្មោះថា Khordad 15 ដែលផលិតនៅក្នុងស្រុក ដោយវាបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយ Sayyad 3 ផលិតដោយអ៊ីរ៉ង់។ គោលដៅ ដែលនៅចម្ងាយត្រឹម ១២០គីឡូម៉ែត្រ នឹងត្រូវបាញ់ទម្លាក់បានយ៉ាងងាយ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់ បានផលិតអាវុធផ្ទាល់ខ្លួន និងកាត់បន្ថយការប្រើប្រាស់អាវុធនាំចូលពីបរទេស។ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ អ៊ីរ៉ង់ ក៏បានសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ Hoveizeh របស់ខ្លួន ដែលអាចកម្ទេចសត្រូវនៅចម្ងាយ ១៣៥០គីឡូម៉ែត្រផងដែរ៕

ប្រភព៖ RT

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម