Connect with us

ផ្ទះក្លាហាន៩ សម្ពោធកម្មវិធីទូរទស្សន៍ថ្មីរបស់ក្លាហាន៩ជាផ្លូវការ

ភ្នំពេញ៖ លោកអ្នកមួយចំនួនប្រហែលជាបានស្គាល់ក្លាហាន៩ហើយដែលជាកម្មវិធីតាមអនឡាញមួយនិយមអញ្ជើញបុគ្គលជោគជ័យនៅក្នុងជីវិតមកធ្វើបទសម្ភាសន៍ដើម្បីចែករំលែកទៅកាន់អ្នកដែល កំពុងជួបទុក្ខលំបាកនៅក្នុងជីវិត ជាពិសេសចំពោះបុគ្គលដែលគ្មានទិសដៅក្នុងជីវិត។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះដែរ ក្លាហាន៩ មានកាដូសម្រាប់ប្រិយមិត្តដោយកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះក្លាហាន៩បានសម្ភោធកម្មវិធីទូរទស្សន៍ថ្មីជាផ្លូវការគឺ ផ្ទះក្លាហាន៩ នៅផ្សារទំនើបអ៊ីអន១មុខរោងភាពយន្តដែលមានតារាៗជាច្រើនបានចូលរួម និងមានការចាក់បញ្ចាំងរឿងខ្លីមួយជាការសម្តែងរបស់ក្រុមតារាផ្ទះក្លាហាន៩ផងដែរ។

សាច់រឿងបែបកំប្លែងថែមទាំងមានការលើកទឹកចិត្តចំពោះបុគ្គលដែលគ្មានគោលដៅនៅក្នុងជីវិត និងកំពុងជួបបញ្ហានៅក្នុងជីវិតពិតជាអាចជួយដោះស្រាយបញ្ហា និងលើកទឹកចិត្តដល់មនុស្សជាច្រើនឱ្យមានកម្លាំងចិត្តក្នុងការស្វែងរកគោលដៅរបស់ខ្លួន សូមបញ្ជាក់ដែរថា ផ្ទះក្លាហាន៩នឹងមានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ CTN, MYTV និង CNC ផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម