Connect with us

ក្បួនដង្ហែពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅអាមេរិកកំពុងជួបបញ្ហាថវិកា

អាមេរិក៖ ការពិតប្រជាជនកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិកបានបង្កើតក្បួនដង្ហែរនៅលើដងផ្លូវក្នុងទឹកដីអាមេរិកដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិតាមរយៈអង្គការសហគមន៍កម្ពុជានៅឡុងប៊ិច។ កម្មវិធីនេះប្រព្រឹត្តឡើងជាពិសេសសម្រាប់កូនខ្មែរជំនាន់ក្រោយដែលបានចាប់កំណើតនៅសហរដ្ឋអាមេរិកស្វែងយល់ពីវប្បធម៌ខ្លួនតាមរយៈការសម្តែង ការច្រៀងរាំ ភ្លេងខ្មែរ និងសកម្មភាពជាច្រើនទៀតសម្រាប់ពួកគេយល់ដឹង។

ពួកគេបានដាក់អារម្មណ៍រហូតដល់ហូរទឹកភ្នែកនៅពេលបានឃើញរបាំអប្សរា និងភ្លេងខ្មែរបង្ហាញក្នុងពិធី ប៉ុន្តែមកទល់ពេលនេះពិធីប្រារព្ធសម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកំពុងតែជួបបញ្ហារាំងស្ទះដោយសារខ្វះខាតថវិកា ព្រោះការចំណាយក្នុងក្បួនដង្ហែនេះគឺមានចំនួនខ្ពស់ប្រមាណ៦ម៉ឺនដុល្លារឯណោះដើម្បីសុំច្បាប់បិទផ្លូវប្រារព្ធពិធីនេះឡើង បច្ចុប្បន្នខាងអង្គការក៏កំពុងទន្ទឹងរង់ចាំការបរិច្ចាគពីសប្បុរសធម៌ផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម