Connect with us

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ នៅប្រទេសស្វីស

(ភ្នំពេញ)៖ យោងតាមការចេញផ្សាយពីមូលនិធិគន្ធបុប្ផា និង ការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង នៅព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអោយដឹងថា ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។ លោកវេជ្ជបណ្ឌិត បានទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។


ដំណឹងនេះ បានកំពុងធ្វើអោយពលរដ្ឋខ្មែរ សម្តែងការតក់ស្លុត និងចូលរួមរំលែកទុកយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារលោកវេជ្ជបណ្ឌិត Beat Richner ក៏ដូចជាជូនចំពោះថ្នាក់ដឹកនាំ និង បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់ ។


មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថា ជាមន្ទីរពេទ្យទេវតា ដោយសារតែមន្ទីរពេទ្យនេះ បានផ្តល់សេវាប្រកប ដោយប្រសិទ្ធិភាព និង មិនយកប្រាក់កំរៃ ។ កុមារកម្ពុជា រាប់លាននាក់ បានទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីលោក លោកវេជ្ជបណ្ឌិត Beat Richner ។


ពលរដ្ឋកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកស្ថាបនិកគន្ធបុប្ផា ដែលស្ទើរតែមួយជីវិត បានជួយដល់កុមារកម្ពុជា ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម