Connect with us

ពិធីចុះហត្ថលេខាលើការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ពិសេសពីធនាគារ ព្រីនស៍ សម្រាប់ក្រុមហ៊ុនចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវកញ្ចប់ពិសេសសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដែលធ្វើឡើងនៅអគារផ្សារមូលបត្រកម្ពុជា។

ព្រឹត្តិការណ៍នៃការចុះហត្ថលេខាលើអនុស្សរណៈនេះ រួមមាន ការថ្លែងសុន្ទរកថាពីលោក ហុង សុខហួរ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ ម.ក និង លោក Ha Jong Weon អគ្គនាយករង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

លើសពីនេះទៅទៀត លោកស្រី តែ មុយនី នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអាជីវកម្ម របស់ ធនាគារ ព្រីនស៍ ម.ក បានបង្ហាញអំពីចំណុចសំខាន់ៗនៃការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ពិសេសនេះ ទៅដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ហើយការផ្តល់ជូននេះទៀតសោត មានដូចជា អត្រាការប្រាក់ និងកម្រៃសេវាពិសេសសម្រាប់ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងទៀតជាច្រើន។

ការផ្តល់ជូនទាំងនេះ គឺជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនាមជាអ្នកចេញបណ្ណភាគហ៊ុន។ ការផ្តល់ជូននេះ ក៏ជាកត្តាជំរុញឱ្យក្រុមហ៊ុនជាច្រើន ងាកមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយរួមបញ្ចូលទាំងសហគ្រាសធុនតូច និងមធ្យមដែលកំពុងកើនឡើងទាំងទំហំ ទាំងចំនួន ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ព្រីនស៍ និងផ្សារមូលបត្រកម្ពុជា ក្នុងការសហការ ដើម្បីលើកកម្ពស់ការចុះបញ្ជីរបស់ក្រុមហ៊ុន ដែលអាចជាមធ្យោបាយដ៏មានសក្តានុពលមួយសម្រាប់ការប្រមូលធនធានវិនិយោគ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចទាំងមូល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម