Connect with us

ដើមឆ្នាំ ២០២០ ពិភពលោកកំពុងតាមដានរឿងអ៊ឺរ៉ង់ និង អាមេរិក បែរជា Eno និង G-Davith ធ្វើរឿងនេះដាក់រូបសំណាកសេរីភាពរបស់អាមេរិកទៅវិញ

ភ្នំពេញ៖ កាន់ប្លែកទៀតហើយសម្រាប់ទស្សនិកជនដែលមិនបានឃើញនៅក្បាច់រាំរបស់ លោក Eno ពេលនេះកំពុងតែធ្វើឱ្យមានភ្ញាក់ជាខ្លាំងក្រោយតារាចម្រៀងម្នាក់នេះ តែងតែត្រូវគេយករូបរបស់ខ្លួនទៅ Troll យកមកធ្វើនេះធ្វើនោះ បង្កើតរូបថតបែបកំប្លែងដែលធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកផ្ទុះសំណើចគ្រប់ៗគ្នា។
លោក Eno ជាមេក្រុមគ្រប់គ្រង Team Original Song របស់ផលិតកម្ម “សាន់ដេ” ដែលកំពុងតែមានឈ្មោះបោះសម្លេងជាខ្លាំងនៅលើវិថីសិល្បៈ ហើយក៏មានកូនក្រុម ប្រុស ស្រី របស់លោកជាច្រើននាក់ផងដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ លោក Eno ត្រូវបានអ្នក Troll បានយករូបរបស់លោកទៅកាត់ជារូបសំណាកតំណាងសេរីភាពរបស់អាមេរិកទៅវិញ ដោយសារតែពីមុនលោកចូលចិត្តប្រើក្បាច់រាំបាទដៃពព្រះយូឡាយ និង ពីរបូកពីរ ស្រាប់តែមកដល់ពេលនេះ លោកបានផ្លាស់ទៅជាក្បាច់លើកដៃទៅវិញ។
រូបទាំងនេះគឺនៅពេលលោកបានឡើងច្រៀងក្នុងព្រឹតិ្តការណ៍ឆ្លងកាលពីប៉ុន្មានថ្ងៃមុននេះ ជាមួយលោក G-Davith និង កញ្ញា ទេព បូព្រឹក្ស ជាងនេះលោក Eno បានប្រើក្បាច់ប្លែកៗដែលធ្វើឱ្យទស្សនិកជនកាន់តែភ្លឺភ្នែកជាមុន ថាលោកអាចធ្វើបាន។ វាពិតជាអស់សំណើចខ្លាំងណាស់ចំពោះលោក Eno ប៉ុន្តែលោកហាក់បីដូចជាមិនខ្វល់ក្នុងការ Troll របស់ទស្សនិកជននោះឡើយ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម