ក្រុមហ៊ុនអាកាសចរណ៍ធំៗ៣ មិនញញើតក្នុងការហោះលើដែនអាកាស អ៊ីរ៉ាក់-អ៊ីរ៉ង់
បរទេស៖ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួន ក្នុងការហោះហើរលើដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដោយសារតែការឡើងកម្ដៅរវាង អាមេរិក និងអ៊ីរ៉ង់ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៣ បានបន្តការហោះហើរនៅលើដែនអាកាស អ៊ីរ៉ាក់ និង អ៊ីរ៉ង់ ទៀត នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។
យោងតាមទិន្នន័យពី Flightradar 24 បានបង្ហាញថា ជើងហោះហើររបស់ក្រុមហ៊ុនធំៗ ដូចជា Qatar Airways, Etihad Airways និង Emirates ជាច្រើនគ្រឿង កំពុងសំកាំងខ្លួននៅលើដែនអាកាសរបស់ប្រទេស អ៊ីរ៉ាក់ និង អ៊ីរ៉ង់។ ក្រៅពីនេះ ក៏មានជើងហោះហើរក្នុងស្រុកមួយចំនួន ក៏ដូចជា ជើងហោះហើររបស់អាកាសចរណ៍ប៉ាគីស្ថាន អាកាសចរណ៍គុយវ៉ែត អាកាសចរណ៍ Flydubai ជាដើម។
គួរបញ្ជាក់ថា កាលពីម្សិលមិញ អាកាសចរណ៍កាតា និង Emirates ព្រមទាំងអាកាសចរណ៍ថៃ កូរ៉េ អូស្ត្រាលី បានផ្អាកការហោះហើរនៅលើដែនអាកាសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ បន្ទាប់ពីការឡើងកម្ដៅក្នុងតំបន់នេះ ដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ទន្ទឹមនឹងនេះដែរ ក៏មានហេតុការណ៍ដ៏រន្ធត់មួយទៀត បានកើតឡើងនៅថ្ងៃជាមួយគ្នា ដោយជើងហោះហើរមួយរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបានឆក់យកជីវិតអ្នកដំណើរ និងអាកាសយានិក សរុបចំនួន ១៧៦នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍