Connect with us

Lazio រងពិន័យ ព្រោះអ្នកគាំទ្ររើសអើងពូជសាសន៍លើខ្សែប្រយុទ្ធ Mario Balotelli

អ៊ីតាលី៖  Lazio ត្រូវបានពិន័យជាប្រាក់ ២០០០០អឺរ៉ូ ដោយសារអ្នកគាំទ្ររបស់ពួកគេ បានបញ្ចេញសកម្មភាពរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធ Mario Balotelli របស់ Brescia។

ការប្រកួត Serie A រវាងក្រុមទាំង២ កាលពីថ្ងៃអាទិត្យកន្លងទៅ ត្រូវបានផ្អាកមួយរយៈខ្លី ហើយអ្នកកាន់កម្មវិធីក្នុងកីឡដ្ឋាន បានប្រកាសប្រាប់កុំឱ្យអ្នកគាំទ្រច្រៀងចម្រៀងរើសអើងលើកីឡាករវ័យ២៩ឆ្នាំ។

នៅក្រោយការប្រកួតនោះ Balotelli បាននិយាយថា អ្នកគាំទ្រទាំងនោះ គួរតែខ្មាសខ្លួនឯង។

សូមរម្លឹកថា ក្នុងការប្រកួតនោះ Balotelli បានស៊ុតឱ្យ Brescia នាំមុខមុន តែ Lazio វាយបក ២គ្រាប់វិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម