Connect with us

Paris St Germain លត់ Saint-Etienne ៦-១ សម្រាប់ពានរង្វាន់ French League Cup

បារំាង៖  ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ដែលលេងលើកិច្ចសន្យាខ្ចីពី Inter Milan បានស៊ុតហ៊ែតទ្រីក ជួយ Paris St Germain ទទួលបានជ័យជម្នះលើ Saint-Etienne ដោយលទ្ធផល ៦-១ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ French League Cup។

Icardi ផ្ដើមបើកការនាំមុខតាំងពីនាទីទី២ ហើយបន្ទាប់ពី Wesley Fofana របស់ក្រុមភ្ញៀវរងពិន័យកាតលឿងទី២ក្នុងនាទី៣១ PSG ក៏បានថែម២គ្រាប់ទៀត សម្រាប់វគ្គទី១ ដោយ Neymar ក្នុងនាទី៣៩ និងបាល់ចូលទីខ្លួនឯងរបស់ Jessy Moulin ក្នុងនាទី៤៤។

នៅវគ្គទី២ លេងបានតែ៤នាទី Icardi រកបាន១គ្រាប់ទៀត ហើយក្នុងនាទី៥៧ គេក៏ធ្វើបានគ្រាប់ទី៥របស់ PSG នៅមុនពេល Kylian Mbappe ស៊ុតគ្រាប់ទី៦ក្នុងនាទី៦៧។ Yohan Cabaye តែតគ្រាប់លួងចិត្តសម្រាប់ Saint-Etienne ក្នុងនាទី៧១។

សម្រាប់លទ្ធផលគូផ្សេងទៀតគឺ Lyon ឈ្នះ Brest 3-1 និង Lille ឈ្នះ Amiens 2-0 ។

ដូចនេះ ក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ French League Cup មាន PSG, Stade Reims, Lyon និង Lille៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម