Connect with us

Man UTD បន្តគ្មានខ្សែការពារ Harry Maguire ដោយសារបួសត្រគាក

អង់គ្លេស៖ ខ្សែការពារ Harry Maguire របស់ Manchester United ទំនងបន្តអវត្តមានពីការប្រកួតដោយសារតែរងរបួសត្រគាក។

ចំនួនប្រកួតដែលកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នឹងខកខានលេង មិនត្រូវបានដឹងជាក់លាក់ឡើយ តែអ្វីដែលជាក្ដីបារម្ភ គឺនៅត្រង់ថារូបគេ នឹងអវត្តមានយូរជាងការលើកឡើងរបស់លោក Ole Gunnar Solskjaer កាលពីថ្ងៃអង្គារកន្លងទៅ។

កីឡាករវ័យ២៦ឆ្នាំ បានទទួលរងរបួសអំឡុងពេលប្រកួតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្រាប់ពាន FA Cup ជុំទី៣ ជាមួយ Wolves។ ក្នុងការប្រកួតនោះ Maguire បានទ្រាំលេងទាំងរបួសរហូតចប់ ៩០នាទី។

គេបានអវត្តមានពេល Man UTD ចាញ់ Man City ៣-១ នៅ Old Trafford ថ្ងៃអង្គារទី៧ ខែមករាកន្លងទៅ។

សម្រាប់សប្តាហ៍នេះ Harry Maguire ក៏នឹងអវត្តមានពេល Manchester United ត្រូវប៉ះ Norwich City ក្នុងជំនួបក្របខ័ណ្ឌ Premier League៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម