Connect with us

Ashley Young ច្រានចោលសំណើតកុងត្រា ដោយចង់ទៅចូលរួមជាមួយក្លិបរបស់ Lukaku និង Sanchez 

អង់គ្លេស៖ Ashley Young បានច្រានចោលសំណើពង្រីកកុងត្រារយៈពេលមួយឆ្នាំទៀត នៅឯក្លិបបិសាចក្រហម Manchester United ដោយសារខ្វះពេលវេលាលេងគ្រប់គ្រាន់។

ខ្សែការពារស្លាបវ័យ ៣៤ឆ្នាំរូបនេះ សង្ឃឹមថា នឹងចូលរួមជាមួយក្រុម Inter Milan ក្នុងពេលទីផ្សារដោះដូរខែនេះ តែក្រុមបិសាចក្រហមនៅតែពិចារណា ថា តើត្រូវទុកខ្សែការពាររូបនេះ ឬឱ្យចាកចេញក្នុងកំឡុងខែមករាឬយ៉ាងណា ព្រោះពួកគេចាត់ទុកគាត់ជាសមាជិកសំខាន់នៃក្រុមរបស់លោក Ole Gunnar Solskjaer ។ រូបគេ បានបង្ហាញខ្លួនចំនួន ១៨ ដង នៅរដូបកាលនេះ ប៉ុន្តែចាប់ផ្តើមការប្រកួតក្នុងលីហ្គបានចំនួន ១០លើកប៉ុណ្ណោះ។

Young បានចូលរួមជាមួយ ManUtd ពីក្រុម Aston Villa កាលពីឆ្នាំ ២០១១ ដោយលេងនៅ Old Trafford ចំនួន ២៦១ដង និងបានក្លាយជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ Premier League, FA Cup និង EFL Cup ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម