Kane នឹងត្រូវអវត្តមានច្រើនខែ ដោយសារវះកាត់របួសសរសៃពួរ
អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur នឹងត្រូវអវត្តមានរហូតដល់ខែមេសា បន្ទាប់ពីក្លិប បានប្រកាសថា កីឡាកររូបនេះ ត្រូវការវះកាត់លើរបួសសរសៃពួរ។
ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ បានរងរបួសអំឡុងពេលដែលក្រុមមាន់ខ្នាយមាស រងបរាជ័យនៅទឹកដី Southampton នាថ្ងៃចូលឆ្នាំថ្មី។ មិនមានពេលវេលាច្បាស់លាស់ណាមួយ ត្រូវបានផ្តល់ជូនសម្រាប់ការវិលត្រឡប់របស់ប្រធានក្រុមអង់គ្លេសនោះទេ ប៉ុន្តែឥឡូវនេះ Spurs បានឱ្យដឹងថា អ្នកឯកទេស បានណែនាំឱ្យធ្វើការវះកាត់ ហើយគាត់អាចនឹងត្រលប់ទៅហ្វឹកហាត់វិញនៅខែមេសា ពោលគឺ ពីរខែ មុនពេលអឺរ៉ូ ២០២០ ចាប់ផ្តើម។
សេចក្តីថ្លែងការណ៍របស់ Spurs បាននិយាយថា៖ « បន្ទាប់ពីការវាយតម្លៃលើរបួសជាបន្តបន្ទាប់របស់បុគ្គលិកពេទ្យរបស់យើងកាលពីសប្តាហ៍មុន យើងអាចបញ្ជាក់បានថា Harry Kane នឹងត្រូវធ្វើការវះកាត់ដើម្បីព្យាបាលសរសៃពួរ ដែលដាច់នៅជើងខាងឆ្វេងរបស់គាត់»។
Kane នឹងខកខានការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយទល់នឹង RB Leipzig ក៏ដូចជាការប្រកួតលីហ្គ ខណៈ Spurs ឈរនៅលេខ ៦ ក្នុងតារាង Premier League ខ្វះ ៦ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Chelsea ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍