Connect with us

កម្ពុជា ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ននូវជំងឺរលាកសួត ដែលមិនទាន់ស្គាល់អត្តសញ្ញាណកើតចេញពីចិន

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។ បើទោះជាមិនទាន់មកដល់ប្រទេសកម្ពុជាក៏ដោយ ក៏ការជូនដំណឹងរបស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីជំងឺ មួយប្រភេទនេះ បានកើតឡើងនៅប្រទេសចិន ដែលបានជូនដំណឹងដោយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

ក្រសួងសុភិបាលកម្ពុជា បានឱ្យដឹងថា កំពុងតែធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតនៃស្ថានភាពកើតឡើងជំងឺរលាកសួតមិនទាន់ស្គាល់អត្តសញ្ញាណនេះ ប៉ុន្តែត្រូវបានឃើញ និងរាយការណ៍កាលពីថ្ងៃទី៣១ ខែធ្ន ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមាណិតចិន។

វាមានរោគសញ្ញាភាគច្រើនគឺ ក្តៅខ្លួន អ្នកជំងឺមានរោគសញ្ញា ហត់ ថតកាំរស្មីអ៊ិច មានដំបៅសួតសងខាង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់អ្នកធ្វើដំណើរដែលទៅ ឬ វិលត្រឡប់មកពីទីក្រុងរូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយអនុវត្តនូវវិធានការណ៍សាមញ្ញៗមានដូចជា៖ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេល ធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុតក្លាម) និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។

សូមជម្រាបថា ជំងឺនេះ បានត្រូវបានរកឃើញនៅប៉ុន្មានករណីហើយ នៅក្នុងប្រទេសថៃ ដែលបានកើតឡើងចំពោះប្រជាជនថៃ ៣នាក់ និងអ្នកដំណើរជនជាតិចិន យ៉ាងហោចណាស់១នាក់ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដែលផ្ទុះជំងឺខាងលើ៕

អត្ថបទ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម