Connect with us

សិល្បករតួកគីម្នាក់ តម្រៀបស្បែកជើងកែងចំនួន ៤៤០ គូនឹងអគារជាការរំលឹកដល់ស្ត្រីដែលរងគ្រោះដោយសារប្តីសម្លាប់ក្នុងឆ្នាំ២០១៨

តួកគី៖ បញ្ហារំលោភបំពាននៅក្នុងគ្រួសារ គឺជាកត្តាចំបងមួយដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ ដោយសារស្ត្រីជាច្រើនគ្រួសារ បានរងអំពើហឹង្សាក្នុងគ្រួសារ។


បញ្ហានេះ បានធ្វើឱ្យសិល្បករតួកគី Yankose យល់ថា វាជាចំណុចដែលមនុស្សគ្រប់រូប គួរយកចិត្តទុកដាក់។ ហេតុដូចនេះហើយ ទើបសិល្បករមួយរូបនេះ ក៏មានគំនិតយកស្បែកជើងកែងចំនួន ៤៤០ គូមកច្នៃបិតតម្រៀបជាជួរ នៅជញ្ជាំងអគារ ដើម្បីជាការគោរពដល់ស្រ្តីរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិតដោយសារប្តីសម្លាប់កាលពីឆ្នាំ ២០១៨។ វាជាការរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដែលស្ត្រីប្រមាណ ៤០% បានរងអំពើហឹង្សាក្នុងគ្រួសារ និងខ្លះទៀត ក៏ត្រូវបានសម្លាប់ផងដែរ។

សិល្បៈករ Yankose បានបញ្ជាក់ថា ហេតុផលដែលលោកជ្រើសរើសស្បែកជើងកែង និងមិនមែនជាស្បែកជើងរាបស្មើ ដោយសារលោក ចង់បង្ហាញពីអត្តសញ្ញាណរបស់ស្ត្រី ដែលត្រូវមានភាពរឹងមាំ ក្នុងការមើលថែទាំខ្លួន ដោយមិនចាំបាច់ត្រូវពឹងផ្អែកស្វាមី។

គួរបញ្ជាក់ដែរថា រូបភាពសិល្បៈមួយនេះ បានទាក់ទាញមនុស្សជាច្រើនឱ្យមានការចាប់អារម្មណ៍ និងបាននាំគ្នាផ្តិតយករូបភាពផងដែរ៕

ប្រភព៖ boredpanda

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម