Connect with us

Giroud យល់ព្រមលើកិច្ចសន្យាបណ្តោះអាសន្នរយៈពេល ២ឆ្នាំកន្លះ ជាមួយក្លិបយក្សនៅអ៊ីតាលី

អង់គ្លេស៖ សារព័ត៌មាន Sky Italia បានឱ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ ៣៣ឆ្នាំ Olivier Giroud បានយល់ព្រមលើកិច្ចសន្យាបណ្តោះអាសន្នរយៈពេល ២ឆ្នាំកន្លះ ជាមួយក្លិប Inter Milan ។

កីឡាករដែលមានសក្តានុពល ក្នុងខែនេះ តែងតែមានការផ្លាស់ប្តូរទៅលេងនៅក្របខណ្ឌ Serie A ហើយដែលពេលនេះ ត្រូវការយល់ព្រមពីតម្លៃជាមួយ Chelsea ដែលចង់បានចន្លោះពី ៨ លានទៅ ១០ លានផោន ដើម្បីឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ចាកចេញពីអង់គ្លេស។

ភ្នាក់ងាររបស់កីឡាករ គឺ Michael Manuello បានស្ថិតនៅក្នុងទីក្រុង Milan ដែលគេជឿជាក់ថា លោកបានបញ្ចប់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុម Inter រួចរាល់ហើយ នៅចាំតែចរចាជាមួយភាគីក្លិបប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម