Connect with us

Spurs ចាយលុយទិញខ្សែប្រយុទ្ធពី AC Milan ភ្លាមៗ ក្រោយ Kane របួស

អ៊ីតាលី៖ របាយការណ៍សារព័ត៌មានក្នុងប្រទេសអង់គ្លេស បានអះអាងថា Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀង ២៨ លានអឺរ៉ូជាមួយក្រុម AC Milan និងត្រៀមផ្នែកពិនិត្យសុខភាពលើកីឡាករ Krzysztof Piatek ក្នុងរយៈពេល ៤៨ម៉ោង។

យោងតាមកាសែត The Sun បានឱ្យដឹងថា ការចរចានេះ ធ្វើឡើងយ៉ាងឆាប់រហ័ស ដោយក្រុមមាន់ខ្នាយមាស យល់ព្រមចាយលុយ ២៨លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៤,៧ លានអឺរ៉ូ ដែលនេះគឺជាតម្លៃទាបជាងតម្លៃដែល AC Milan ចាយ ៣៥ លានអឺរ៉ូ ទៅឱ្យ Genoa កាលខែមករាឆ្នាំ ២០១៩ ។

រឿងនេះ ត្រូវបានអះអាងថា ខាងវេជ្ជសាស្ត្រ ត្រូវបានរៀបចំសម្រាប់រយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចរចា ហើយការប្រញាប់ប្រញាល់ គឺដោយសារតែ Spurs មិនមានខ្សែប្រយុទ្ធកណ្ដាលនៅសល់ ដោយ Harry Kane តម្រូវឱ្យធ្វើការវះកាត់សរសៃពួរដែលរហែក ហើយនឹងមិនអាចបន្តការហ្វឹកហាត់បានទេ រហូតដល់ខែមេសា។

សូមបញ្ជាក់ផងដែរថា Piatek គឺជាកីឡាករអន្តរជាតិប៉ូឡូញវ័យ ២៤ ឆ្នាំដែលបានលេងក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ដោយរកបាន ១៩ គ្រាប់ក្នុង ២១ ប្រកួតសម្រាប់ក្លិប Genoa ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម