Connect with us

មិនធម្មតាមែន ផុតជាងមួយសប្តាហ៍ហើយ នៅតែមានអ្នក Surprise ខួបកំណើតឱ្យ សុភ័ក្រ កុសុម៉ា ទៀត!

 

ភ្នំពេញ៖ តារាចម្រៀងថ្ពាល់ខួច សម្បុរស្រអែម កញ្ញា សុភ័ក្រ កុសុម៉ា បានភ្ញាក់ផ្អើលក្រោយទទួលបានការ Surprise ខួបកំណើតផ្ទួនៗ ទោះជាផុតថ្ងៃទៅហើយក៏ដោយ ប៉ុន្តែនៅមានអ្នកធ្វើខួបកំណើតឱ្យរូបគាត់ទៀត នេះពិតជាពិសេសសម្រាប់រូបគាត់ខ្លាំងណាស់ ហើយវាពិតជារំភើបជាងអ្វីទាំងអស់ដែលបានឃើញហ្វេនរបស់ខ្លួន មកជុំគ្នាកាត់នំខួបជាមួយគ្នាថែមទៀត។


ទោះបីជាថ្ងៃខួបកំណើត កុសុម៉ា ផុតជាងមួយសប្តាហ៍ទៅហើយក៏ពិតមែន ក៏យើងសង្កេតឃើញថា វាពិតជាមានការ Surprise ខួបកំណើតឱ្យតារាចម្រៀងសំឡេងស្អក សម្បុរស្រអែមម្នាក់នេះពិតជាច្រើនមែនទែន សូម្បីតែកញ្ញា កុសម៉ា ចូលរួមពិធីមួយដ៏ធំដែលមាន សិល្បករ សិល្បការិនី ជាច្រើនក៏បាន Surprise ខួបកំណើតឱ្យកញ្ញា សុភ័ក្រ កុសុម៉ា ថែមទៀត អ្នកណាមិនរំភើប។


កញ្ញា សុភ័ក្រ កុសុម៉ា ជាតារាចម្រៀងមួយដួងដែលប្រិយមិត្តបានស្គាល់នូវបទចម្រៀងរបស់គាត់ “មិនអាចគ្មានបង” ដែលកញ្ញា Cover តពីលោក ចាន់ សម័យ ដែលជាម្ចាស់បទមួយនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា កុសុម៉ា ក៏ជាពិធីការិនីមួយដែលពូកែវោហារសព្ទ លាយឡំជាមួយកាយវិការកំប្លុកកំប្លែងរបស់គាត់ ក៏បានបង្កើតជាភាពសប្បាយរីករាយចែកជូនដល់ទស្សនិកជន សើចសប្បាយគ្រប់ពេលវេលា មិនថាឱ្យគាត់ធ្វើអ្វីក៏គាត់ធ្វើបានដែរ។

ប៉ុន្តែមួយរយៈនេះ ក៏មិនសូវឃើញ កញ្ញា កុសុម៉ា ចេញបទចម្រៀងថ្មីៗទៀតនោះឡើយ ដោយសារតែកញ្ញា កំពុងតែរវល់ថតកម្មវិធីឱ្យស្ថានីយទូរទស្សន៍ផង និង ធ្វើពិធីការិនីផង ហេតុដូចនេះហើយ កញ្ញាមិនសូវមានពេលធ្វើបទចម្រៀងនោះឡើយ៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម