Connect with us

តើប្រទេសណាខ្លះ ដែលបានទិញអង្ករពីប្រទេសកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសចំនួន ៦០ ដែលជាទីផ្សារនាំចេញអង្កររបស់កម្ពុជា

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល ៨ខែ ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានជាង៣៤ម៉ឺនតោន មានការថយចុះប្រមាណ ៩ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។


របាយការណ៍ ក៏បានបង្ហាញថា ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំនេះ អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសជាង ៦០នៅលើពិភពលោក ហើយក្នុងនោះ ក្រុមហ៊ុនដែលនាំចេញអង្ករមានចំនួន ៧០ក្រុមហ៊ុន ។
បើតាមរបាយការណ៍ ប្រទេសទាំង ១០ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេរួមមាន ៖
១៖ ប្រទេសចិន ចំនួន ៧៤ ៧៨១ តោន


២៖ ប្រទេសបារាំង ចំនួន ៥១ ៨៨០ តោន


៣៖ ប្រទេសម៉ាឡេស៊ី ចំនួន ២៤ ២៩៦ តោន


៤៖ ប្រទេស Gabon ចំនួន ២០ ១៦៩ តោន


៥៖ ប្រទេសប៉ូឡូញ ចំនួន ១៩ ០៣៥ តោន


៦៖ ប្រទេសហូឡង់ ចំនួន ១៦ ៨៥០ តោន


៧៖ ប្រទេសអង់គ្លេស ចំនួន ១៣ ៧៩៤ តោន


៨៖ ប្រទេសប៊ែលហ្សិក ចំនួន ១២ ៥៦០ តោន

៩៖ ទីក្រុងហុងកុង ចំនួន ១០ ៣៧៦ តោន


១០៖ ប្រទេសអ៊ីតាលី ចំនួន ១០ ០៣៣ តោន


ក្រៅពីទីផ្សារដែលមានស្រាប់ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែសម្លឹងមើលទៅលើទីផ្សារនៃប្រទេសផ្សេងៗទៀត សម្រាប់ការនាំចេញអង្ករ និង ផលិតផលកសិកម្មពីកម្ពុជា ផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម