Connect with us

វិលត្រឡប់មកសាជាថ្មី ធានាថាសើចៗតាំងពីដើមរហូតដល់ចប់ ជាមួយកម្មវិធីបែបអប់រំ “ផ្ទះក្លាហាន៩”

ភ្នំពេញ៖ អ្វីដែលប្រិយមិត្តទន្ទឹងរង់ចាំនោះ បានវិលត្រឡប់មកសាជាថ្មី ជាមួយកម្មវិធីបែបអប់រំ គឺកម្មវិធី “ផ្ទះក្លាហាន៩” ជាកម្រងកម្មវិធីថ្មី ដែលផលិតឡើង សម្រាប់ឱ្យប្រិយមិត្ត បានយល់បានស្គាល់ពីគុណប្រយោជន៍នៃពេលវេលា ការងារ និងការរកលុយ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវសារសំខាន់របស់តួនាទីនីមួយៗ ថាតើយើង ត្រូវចាប់ផ្តើមធ្វើពីណាទៅណា ហើយយើងត្រូវចាប់យកមួយណា សម្រាប់អនាគតរបស់យើង។

កម្មវិធី “ផ្ទះក្លាហាន៩” ជាកម្មវិធីដ៏ល្អសម្រាប់មិត្តយុវវ័យ មិនត្រឹមតែប៉ុណ្ណឹងនោះទេ គ្រប់ការសម្តែងរបស់តួអង្គ លាយឡំជាមួយកាយវិការបែបកំប្លុកកំប្លែង ដែលមានការចូលរួមពីសំណាក់តារាសម្តែងវ័យក្មេង ដោយគាត់ មានបទពិសោធន៍ជាច្រើនក្នុងការសម្តែង។ នៅក្នុងសាច់រឿងនេះ មានទាំងជីវិតបែបកម្មករ ទាំងជីវិតអ្នកធ្វើការក្នុងក្រុមហ៊ុន ព្រមទាំងមានការស្លៀកពាក់បែបបុរាណថែមទៀត ក្នុងនោះម្នាក់ៗបែរជាមានការនឿយហត់ជាមួយការងារទៅវិញ ដោយសារតែ គាត់មិនស្គាល់ពីគុណតម្លៃនៃជីវិត និង ការងារ ថាតើការរកលុយវាពិបាកប៉ុណ្ណា មនុស្សបើអត់លុយបានចោទជាបញ្ហា។


សម្រាប់ឆ្នាំ២០២០ នេះកម្មវិធីបែបអប់រំនេះ បានមកដល់សាជាថ្មីទៀតហើយ ដោយប្រិយមិត្តអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN និង MYTV ដែលប្រាកដជាប្លែកសម្រាប់ប្រិយមិត្តដែលចង់ដឹង ចង់ឮ ថាក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗពិបាកអ្វីខ្លះ ពិសេសពេលមានការងារ និងពេលអត់ការងារ។
ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីបែបអប់រំ “ផ្ទះក្លាហាន៩” រៀងរាល់ថ្ងៃសុក្រ និង MYTV រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម