Connect with us

ក្រុមហ៊ុនហ្វីលីពីន ផ្ដល់ការជិះយន្តហោះឥតគិតថ្លៃសម្រាប់ពលករ អំឡុងភាពតានតឹងនៅមជ្ឈិមបូព៌ា

គួរឱ្យសរសើរ!

ហ្វីលីពីន៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣ របស់ប្រទេសហ្វីលីពីន បានប្រកាសផ្ដល់ការជិះយន្តហោះដោយមិនយកលុយ សម្រាប់ពលករហ្វីលីពីន ដែលកំពុងធ្វើការនៅតំបន់មជ្ឈិមបូព៌ា អំឡុងភាពតានតឹងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដែលបានឡើងកម្ដៅនាពេលថ្មីៗនេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន បានប្រកាសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនដែលនឹងផ្ដល់ការជិះយន្តហោះដោយឥតគិតថ្លៃ មានដូចជា អាកាសចរណ៍ហ្វីលីពីន អាកាសចរណ៍ស៊ីប៊ូ និងអាកាសចរណ៍អ៊ែរអាស៊ីហ្វីលីពីន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលហ្វីលីពីន ក្នុងការធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលករហ្វីលីពីន ដែលកំពុងរស់នៅតំបន់ជម្លោះ។

សូមជម្រាបថា ពលករហ្វីលីពីន រាប់ពាន់នាក់ កំពុងធ្វើការនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់របស់ប្រទេសអ៊ីរ៉ង់ ក្នុងប្រតិបត្តិការប្រឆាំងនឹងកងទ័ពអាមេរិក ដែលឈរជើងនៅទីក្រុងបាដាត កាលពីពេលថ្មីៗនេះ៕

ប្រភព៖ CNN Philippines

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម