Connect with us

ភ្នំភ្លើងផ្ទុះនៅពីក្រោយពិធីរៀបការមួយ បង្កើតទស្សនីយភាពដ៏កម្រ នៅហ្វីលីពីន

អត់ខ្វល់ សំខាន់គឺជាថ្ងៃពិសេស

ហ្វីលីពីន៖ ភ្នំភ្លើង Taalនៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមផ្ទុះកំអែ និងផ្សែង បណ្ដាលឱ្យអាជ្ញាធរ ប្រកាសអាសន្ន ឱ្យប្រជាជនប្រមាណ ៨០០០នាក់ ជម្លៀសចេញពីតំបន់នៅជុំវិញជាបន្ទាន់។ កំអែភ្នំភ្លើងនេះ បានហូរធ្លាក់មកបន្តិចម្ដងៗ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ដែលមានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ានីល។

យ៉ាងណាមិញ ពិធីមង្គលការរបស់គូស្វាមីភរិយាមួយ មិនបានលុបចោលនោះទេ ដោយពិធី បានប្រព្រឹត្តទៅនៅទីតាំងមួយ ដែលអាចថតឃើញនូវភ្នំភ្លើងដែលកំពុងមានសកម្មភាព នៅពីក្រោយ។

ស្វាមី ឈ្មោះ Chino និងភរិយាឈ្មោះ Kat Vaflor បានស្ថិតនៅចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីភ្នំភ្លើង Taal ដែលកំពុងផ្ទុះ ស្របពេលអ្នកថតរូបឈ្មោះ Randolf Evan បានផ្ដិតយករូបភាពដ៏កម្រនេះ។ លោក Evan បាននិយាយថា ម្នាក់ៗមានការព្រួយបារម្ភខ្លះៗ និងបានដឹងពីការជូនដំណឹងរបស់អាជ្ញាធរ ប៉ុន្តែពិធីរៀបការ នៅតែបានបញ្ចប់ទៅដោយជោគជ័យ៕

 

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម